(ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃពុធនេះ បានប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ១៩ចំនួន ៣,៨៧៨ករណីទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារពត៌មាន Viet Nam ទី០៧ ខែកញ្ញា ឆ្នាំ២០២២។

ក្នុងរបាយការណ៍ថ្ងៃពុធនេះដែរ វៀតណាមក៏បានរកឃើញករណីអ្នកស្លាប់ថ្មីបន្ថែម ២ករណីទៀតផងដែរ។

គិតត្រឹមថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២២នេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ១១,៤២៨,៦៣២នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន ១០,២៥២,៨៩៨នាក់ និងស្លាប់សរុបចំនួន ៤៣,១២៥នាក់៕