(ប៉េកាំង)៖ នៅថ្ងៃទី៦ ខែកញ្ញា លោកស្រី Mao Ning អ្នកកនាំពាក្យក្រសួងការបរទេសចិន បានធ្វើជាអធិបតីក្នុងសន្និសីទសារព័ត៌មានជាប្រចាំ។ មានអ្នកសារព័ត៌មានសួរថា៖ពេលថ្មីៗកន្លងទៅនេះ រថភ្លើងល្បឿនលឿន នៃផ្លូវដែកល្បឿនលឿនហ្សាការតា--បានដុងនិងរថភ្លើងត្រួតពិនិត្យចម្រុះលើកដំបូង ដែលរចនានិងផលិតដោយប្រទេសចិន ត្រូវបានដឹកជញ្ជូនទៅដល់ប្រទេសឥណ្ឌូណេស៊ី។

យោងតាមទិន្នន័យស្ថិតិនៃអគ្គនាយកដ្ឋានគយចិនបានបង្ហាញថា ចាប់តាំងពីផ្លូវដែកចិន-ឡាវបានដាក់ឱ្យប្រើប្រាស់អស់រយៈពេល ៩ ខែមក ទំហំចរាចរណ៍ទំនិញអន្តរជាតិសរុបលើសពី ១ ម៉ឺនលានយាន់ប្រាក់ចិន។ មានបទអត្ថាធិប្បាយលើកឡើងថា កិច្ចសហប្រតិបត្តិការទាំងនេះបង្ហាញថា កិច្ចសហប្រតិបត្តិការស្តីពីការរួមគ្នាកសាង «១ខ្សែក្រវាត់និងផ្លូវ» រវាងប្រទេសចិននិងប្រទេសអាស៊ីអាគ្នេយ៍បាននិងកំពុងបំពេញបន្ថែម «ថាមពលវិជ្ជមាន» ទៅក្នុងការអភិវឌ្ឍក្នុងតំបន់និងការងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោក។ តើភាគីចិនមានការអធិប្បាយយ៉ាងដូចម្តេច ចំពោះរឿងនេះ ?

ទាក់ទិននឹងរឿងនេះ លោកស្រី Mao Ning បានលើកឡើងថា ផ្លូវដែកល្បឿនលឿនហ្សាការតា--បានដុង គឺជាគម្រោងសំខាន់នៃកិច្ចសហប្រតិបត្តិការ ស្តីពីការរួមគ្នាកសាង «ខ្សែក្រវាត់និងផ្លូវ» រវាងប្រទេសចិននិងឥណ្ឌូណេស៊ី បន្ទាប់ពីសាងសង់រួច វានឹងក្លាយជាផ្លូវដែកល្បឿនលឿនទីមួយ នៃឥណ្ឌូណេស៊ីនិងអាស៊ីអាគ្នេយ៍ ដែលនឹងលើកកម្ពស់យ៉ាងខ្លាំងនូវកម្រិតតភ្ជាប់គ្នា ផ្នែកហេដ្ឋារចនាសម្ព័ន្ធនៃប្រទេសឥណ្ឌូណេស៊ី ក៏ដូចជានឹងបំពេញបន្ថែមកម្លាំងចលករយ៉ាងខ្លាំងក្លាដល់ ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមក្នុងតំបន់ផងដែរ៕

វិទ្យុមិត្តភាពកម្ពុជាចិន