(ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃអង្គារនេះ បានប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ១៩ចំនួន ៣,៦៩៩ករណីទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារពត៌មាន Viet Nam ទី០៦ ខែកញ្ញា ឆ្នាំ២០២២។
ក្នុងរបាយការណ៍ថ្ងៃអង្គារនេះដែរ វៀតណាមក៏បានរកឃើញករណីអ្នកស្លាប់ថ្មីបន្ថែម ១ករណីទៀតផងដែរ។
គិតត្រឹមថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២២នេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ១១,៤២៤,៧៥៤នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន ១០,២៣៧,៩៧១នាក់ និងស្លាប់សរុបចំនួន ៤៣,១២៣នាក់៕