(ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃចន្ទនេះ បានប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ១៩ចំនួន ២,១៦១ករណីទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារពត៌មាន Viet Nam ទី០៥ ខែកញ្ញា ឆ្នាំ២០២២។
ក្នុងរបាយការណ៍ថ្ងៃចន្ទនេះដែរ វៀតណាមក៏បានរកឃើញករណីអ្នកស្លាប់ថ្មីបន្ថែម ២ករណីទៀតផងដែរ។
គិតត្រឹមថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២នេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ១១,៤២១,០៥៥នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន ១០,២៣២,២៨១នាក់ និងស្លាប់សរុបចំនួន ៤៣,១២២នាក់៕