(ប៉េកាំង)៖ ខែមីនា ឆ្នាំ២០១៤ ពេលអញ្ជើញចុះសិក្សាស្រាវជ្រាវនិងណែនាំសកម្មភាពអប់រំមាគ៍ាមហាជនរបស់បក្ស នៅស្រុក Lankao ខេត្ត Henan ប្រទេសចិន លោកXiJinpingបានស្នាក់នៅអន្តេវាសិកដ្ឋាន សម្រាប់បុគ្គលិកសិក្សានៅវិទ្យាស្ថានកម្មាភិបាល Jiao Yulu។ តាមបញ្ជារបស់លោក គឺមិនជួសជុលតុបតែងអ្វីទាំងអស់ក្នុងបន្ទប់ ហើយមិនឱ្យតាំងផ្កាស្រស់ និងរៀបផ្លែឈើអ្វីទេ និយាយរួមគឺមិនខុសពីបន្ទប់ដទៃទៀតឡើយ។

ចំពោះម្ហូបអាហារក៏គ្មានរៀបចំជាពិសេសអ្វីដែរ។

ដល់ពេលហូបបាយ លោក Xi Jinping បានអង្គុយជាមួយអ្នកទាំងអស់គ្នានៅតុមូលមួយ ហូបបាយបណ្តើរនិយាយសំណេះសំណាលបណ្តើរ។ មុខម្ហូបនៅថ្ងៃទីមួយគឺមីសាច់ពពែខដែលជាម្ហូបប្រពៃណីខេត្ត Henan។ ថ្ងៃទីពីរមានម្ហូប ៤មុខនិង ស៊ុបមួយមុខគឺខសាច់ពពែ ឆាផ្សិតពីរមុខ ឆាខាត់ណានិងសាច់គោខឆៃថាវ និងមានស៊ុបឆ្អឹងជំនីលាយគ្រាប់ធញ្ញជាតិ។ ម្ហូបដែលលោក Xi Jinping ទទួលទាននៅស្រុក Lankao សុទ្ធតែជាម្ហូបធម្មតាដែលប្រជាជនហូបក្នុងផ្ទះជាប្រចាំ។

មុនអញ្ជើញចាកចេញពីស្រុក Lankao លោក Xi Jinping បានសូមឱ្យបុគ្គលិកការងារជួយបង់ ថ្លៃបាយពីរថ្ងៃឱ្យវិទ្យាស្ថាន។
«ថ្លៃបាយបង់រួចហើយឬនៅ?» លោកXi Jinpingតែងតែសួរបែបនេះក្នុងកំឡុងពេលដែលចុះ ត្រួតពិនិត្យសិក្សាស្រាវជ្រាវ ព្រមទាំងប្រកាន់ខ្ជាប់នូវអាកប្បកិរិយាយកចិត្តទុកដាក់ ដែលនិយាយហើយ ម៉ាត់ណាម៉ាត់ហ្នឹង។

វិទ្យាស្ថានបានចេញវិក្កយប័ត្រមួយជូនលោកXi Jinping ដែលបានសរសេរថា៖ ថ្ងៃទី១៨ខែមីនាឆ្នាំ២០១៤យោងតាមតម្លៃបាយក្នុង
មួយថ្ងៃ៨០យ៉ាន់ប្រាក់ចិន វិទ្យាស្ថានបានទទួលប្រាក់ចំនួន១៦០យ៉ាន់ប្រាក់ចិនសម្រាប់ម្ហូបពីរថ្ងៃ។ អ្នកបង់លុយគឺ Xi Jinping។
បន្ទាប់ពីសមាជលើកទី១៨នៃបក្សបានបិទសម័យប្រជុំមិនយូរប៉ុន្មាន ពេលអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំ ការិយាល័យនយោបាយមជ្ឈិមបក្ស លោក Xi Jinping បានគូសបញ្ជាក់ថាការកសាងបក្សស្អាតស្អំ ចាំបាច់ត្រូវចាប់ផ្តើមពីកម្មាភិបាលថ្នាក់ដឹកនាំឡើងទៅ កម្មាភិបាលថ្នាក់ដឹកនាំក៏ត្រូវចាប់ផ្តើមពីអ្នកដឹកនាំមជ្ឈិមបក្សមុនគេតែម្តង។

នេះគឺហៅថា បើខ្លួនឯងធ្វើមិនបានល្អ ម្ដេចនឹងអាចធ្វើជាគំរូទៅអប់រំអ្នកដទៃបានទៅ? នៅក្នុងកិច្ចប្រជុំលើកនេះ អ្នកចូលរួមសន្និសីទបានពិនិត្យនិងអនុម័តទៅលើបទបញ្ញត្តិចំនួន៨ប្រការ ស្តីពីការកែលម្អឥរិយាបទការងារ និងការទាក់ទងមហាជនយ៉ាងជិតស្និទ្ធ។ ទោះបីខ្លឹមសារមានតែ៦០០អក្សរប៉ុណ្ណោះ តែខ្លឹមសារដែលទាក់ទងគឺផ្ដោតទៅលើ ការកាត់បន្ថយចំនួនមន្ត្រីអមដំណើរឱ្យថ្នាក់លើ ការកាត់បន្ថយទទួលបដិសណ្ឋរកិច្ចទទួលថ្នាក់លើ និងមិនរៀបចំពិធីជប់លៀងជាដើមដែលជាការងារតូចៗ ធ្វើការរឹតបន្ដឹងទៅលើឥរិយាបទការងារយ៉ាងម៉ត់ចត់៕

វិទ្យុមិត្តភាពកម្ពុជាចិន