(ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃសុក្រនេះ បានប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ១៩ចំនួន ១,៥៤៨ករណីទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារពត៌មាន Viet Nam ទី០២ ខែកញ្ញា ឆ្នាំ២០២២។
ក្នុងរបាយការណ៍ថ្ងៃសុក្រនេះដែរ វៀតណាមពុំបានរកឃើញករណីអ្នកស្លាប់ថ្មីបន្ថែម ១ករណីទៀតផងដែរ។
គិតត្រឹមថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២២នេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ១១,៤១៥,៩០៧នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន ១០,១៩៥,៨៧៤នាក់ និងស្លាប់សរុបចំនួន ៤៣,១១៨នាក់៕