(ប៉េកាំង)៖ ចាប់ពីដើមឆ្នាំ២០២២នេះរៀងមក ប្រទេសចិនបានអនុវត្តយុទ្ធសាស្ត្រជំរុញការច្នៃប្រឌិតថ្មី បន្តពង្រីកធំនូវការបើកទូលាយក្នុងកម្រិតខ្ពស់ ការប្រើប្រាស់ទុនវិនិយោគបរទេសនៃឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ បានបន្តកើនឡើង។
តាមទិន្នន័យបានបង្ហាញឱ្យឃើញថា ចាប់ពីខែមករាដល់ខែកក្កដាឆ្នាំនេះរៀងមក ទំហំប្រើប្រាស់ជាក់ស្តែងនូវទុនវិនិយោគបរទេស នៃបច្ចេកវិទ្យាខ្ពស់របស់ចិនបានកើនឡើង ៣២.១% បើប្រៀបធៀបជាមួយអំឡុងពេលដូចគ្នានាឆ្នាំទៅមិញ។ អ្នកវិនិយោគអន្តរជាតិបានផ្តោតលើបច្ចេកវិទ្យាថ្មីក្តាប់ជាប់ នូវឱកាសអភិវឌ្ឍន៍ថ្មី បន្តបន្ថែមការវិនិយោគទុនក្នុងប្រទេសចិន។
នៅទីក្រុង Chengdu ខេត្ត Sichuan ក្រុមហ៊ុន Airbus បានបណ្តាក់ទុនជាង ៦ពាន់លានយាន់ប្រាក់ចិន ដើម្បីសាងសង់គម្រោងសេវាកម្មទាំងមូលចំពោះយន្តហោះ Airbus ដែលផ្តល់សេវាកម្មដល់យន្តហោះទាំងការចុះចត ការស្តុកទុក ការជួសជុល ការកែច្នៃនិងប្រមូលមកវិញជាដើម។
នៅទីក្រុង Shenyang ខេត្ត Liaoning រោងចក្រផលិតនិងកែច្នៃទ្រង់ទ្រាយធំនៃរថយន្ត BMW ដែលមានទុនវិនិយោគសរុប១៥ ពាន់លានយាន់ប្រាក់ចិនបានដំណើរការជាផ្លូវការ។ នៅទីក្រុង Suzhou ខេត្ត Jiangsu ទីស្នាក់ការកណ្តាលប្រចាំទីផ្សារចិន និងអាស៊ីបូព៌ារបស់ក្រុមហ៊ុន SIEMENS អាល្លឺម៉ង់ បានសម្ពោធបើកជាផ្លូវការ។
អ្នកគ្រប់គ្រងសហគ្រាសទុនបរទេសនៅចិនបានប្រាប់ថា ទីនេះបានផ្តល់ខ្សែសង្វាក់ផ្គត់ផ្គង់និងធនធានមនុស្សដែលយើងខ្ញុំត្រូវការ ទីតាំងមានអត្ថប្រយោជន៍ រដ្ឋបាលផ្តល់សេវាកម្មល្អ ដូច្នេះយើងបន្តបង្កើនវិនិយោគនៅប្រទេសចិន។ សហគ្រាសទុនបរទេសជាច្រើន បានបង្កើនវិនិយោគនៅប្រទេសចិន ដោយសារទទួលបានប្រាក់ចំណេញជានិរន្តរភាព។
ពេលថ្មីៗនេះសហគ្រាសជប៉ុនមួយ បានដកប្រាក់ចំនួន១០០លានយាន់ប្រាក់ចិនពីចំណេញ ដើម្បីបង្កើតមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវ នៅក្នុងប្រទេសចិន ដែលជាមជ្ឈមណ្ឌលទីមួយនៅក្រៅប្រទេសរបស់ខ្លួន។ អ្នកគ្រប់គ្រងសហគ្រាសបានប្រាប់ថា ប៉ុន្មានឆ្នាំកន្លងមកនេះ ទីផ្សារបច្ចេកវិទ្យារបស់ចិនរីកលូតលាស់យ៉ាងឆាប់រហ័ស 5G របស់ទីផ្សារចិនគួរឱ្យកត់សម្គាល់។
ពីជារោងចក្រពិភពលោក និងជាទីផ្សារពិភពលោក ក្លាយជាមជ្ឈមណ្ឌលច្នៃប្រឌិតថ្មីពិភពលោក ឥឡូវនេះសហគ្រាសបច្ចេកវិទ្យាខ្ពស់អន្តរជាតិកាន់តែច្រើនឡើងៗ បានបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវនៅក្នុងប្រទេសចិន។ ក្រុមហ៊ុន Philips ដែលជាក្រុមហ៊ុនល្បីឈ្មោះនៅប្រទេសហូឡង់ ទើបបានបង្កើតមជ្ឈមណ្ឌលច្នៃប្រឌិតថ្មីទី៣ នៅក្នុងប្រទេសចិន ដែលស្ថិតនៅតំបន់មហាឈូងសមុទ្រក្វាំងទុង-ហុងកុង-ម៉ាកាវ។
តាមរយៈការបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវ សហគ្រាសទុនបរទេសបានចូលរួមទៅក្នុង ការច្នៃប្រឌិតថ្មីរបស់ប្រទេសចិន ហើយក៏បានទទួលប្រាក់ចំណេញពីទីផ្សារចិនផងដែរ៕
វិទ្យុមិត្តភាពកម្ពុជាចិន