(ប៉េកាំង)៖ កិច្ចប្រជុំកំពូលពាណិជ្ជកម្មសេវាកម្មសកល នៃពិព័រណ៍ពាណិជ្ជកម្មសេវាកម្មអន្តរជាតិចិនឆ្នាំ២០២២ បានធ្វើឡើងនៅក្រុងប៉េកាំងកាលពីថ្ងៃទី៣១ខែសីហា លោក Han Zheng សមាជិកអចិន្ត្រៃយ៍នៃការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាឧបនាយករដ្ឋមន្រ្តីនៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិន បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលព្រមទាំងថ្លែងសុន្ទរកថាគន្លឹះ។

លោក Han Zheng បានថ្លែងថា ប្រទេសចិនបានអនុវត្តយុទ្ធសាស្រ្តបើកទូលាយដែលកាន់តែសកម្មនិងម្ចាស់ការ ពាណិជ្ជកម្មសេវាកម្មទទួលបានការអភិវឌ្ឍយ៉ាងផុលផុស ប្រទេសចិនរីករាយរួមជាមួយបណ្តាភាគីនានា ខិតខំប្រឹងប្រែងក្នុងការប្រកាន់ខ្ជាប់ទស្សនៈសហគមន៍រួមវាសនាមនុស្សជាតិ អនុវត្តគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល ជំរុញឱ្យពាណិជ្ជកម្មសេវាកម្មអភិវឌ្ឍប្រកបដោយភាពរឹងមាំនិងជានិរន្តរភាព ដើម្បីរួមចំណែកជាំកម្លាំងកាន់តែខ្លាំងក្លា ចំពោះការងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោក។

លោក Han Zheng បានលើកឡើងគំនិតផ្តួចផ្តើមចំណុច៤៖ ទី១ ប្រកាន់ខ្ជាប់ការផ្តល់ប្រយោជន៍ទូទៅនិងបរិយាប័ន្ន ទី២ ប្រកាន់ខ្ជាប់ការច្នៃប្រឌិតថ្មីជំរុញការអភិវឌ្ឍ ទី៣ ប្រកាន់ខ្ជាប់ការផ្លាស់ប្តូរទៅរូបមន្តអភិវឌ្ឍន៍បៃតងនិងកាបូនទាប ទី៤ ប្រកាន់ខ្ជាប់ការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការ ដើម្បីជំរុញឱ្យក្លាយជាសមិទ្ធផលសហប្រតិបត្តិការជាក់ស្តែងកាន់តែច្រើន៕

អត្ថបទដោយវិទ្យុមិត្តភាពកម្ពុជាចិន