(សិង្ហបុរី)៖ សិង្ហបុរីបានរាយការណ៍ពីករណីឆ្លងជំងឺកូវីដ១៩ថ្មីៗចំនួន ២,០៤៤នាក់ទៀត និងមានករណីស្លាប់ថ្មីបន្ថែមម្នាក់ ក្នុងរយៈ២៤ម៉ោងចុងក្រោយនេះ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២។
ក្នុងចំណោមករណីឆ្លងថ្មីខាងលើនេះ មានករណីនាំចូលចំនួន ១៧៤ករណី ក្រៅពីនោះជាករណីឆ្លងក្នុងសហគមន៍ទាំងអស់។
បូកបញ្ចូលតួលេខថ្មីខាងលើ ធ្វើឱ្យចំនួនអ្នកឆ្លងកូវីដ១៩ នៅក្នុងប្រទេសសិង្ហបុរីសរុបកើនដល់ ១,៨៤១,២៨៨ករណី ដែលក្នុងនោះស្លាប់ ១,៥៩៣នាក់៕