(ឡុងដ៍)៖ គណៈកម្មាធិការមួយរបស់អង្គការសហប្រជាជាតិបាននិយាយថា ខ្លួនមាន «ការព្រួយបារម្ភយ៉ាងខ្លាំង» អំពីការសម្រេចចិត្តរបស់តុលាការកំពូលរបស់សហរដ្ឋអាមេរិក កាលពីខែមិថុនា ដែលបានបញ្ចប់សិទ្ធិក្នុងការរំលូតកូនទូទាំងប្រទេស នេះបើយោងតាមរបាយការណ៍របស់ Reuters ចេញផ្សាយកាលពីថ្ងៃអង្គារ។

របាយការណ៍នេះបាននិយាយថា គណៈកម្មាធិការអង្គការសហប្រជាជាតិ ស្តីពីការលុបបំបាត់ការរើសអើងពូជសាសន៍បាននិយាយថា សេចក្តីសម្រេចរបស់តុលាការកំពូលរបស់សហរដ្ឋអាមេរិកមាន «ផលប៉ះពាល់លើសុខភាពផ្លូវភេទ និងបន្តពូជ និងសិទ្ធិរបស់ជនជាតិភាគតិច ជាពិសេសអ្នកដែលមានប្រាក់ចំណូលទាប»

របាយការណ៍បាននិយាយទៀតថា គណៈកម្មាធិការដែលមានសមាជិក ១៨នាក់បានស្នើឱ្យទីក្រុងវ៉ាស៊ីនតោន ចាត់វិធានការជាក់លាក់ដើម្បីបញ្ឈប់ការកាត់ទោសព្រហ្មទណ្ឌ លើស្ត្រី និងអ្នកផ្តល់សេវារំលូតកូន។

ស្ថាប័នអង្គការសហប្រជាជាតិមួយនេះ ក៏បានអំពាវនាវឱ្យមានសំណងសម្រាប់ជនជាតិអាមេរិកស្បែកខ្មៅ ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងទូលំទូលាយ ដើម្បីដោះស្រាយទាសភាពរាប់សតវត្ស៕