(ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃចន្ទនេះ បានប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ១៩ចំនួន ២,៤០៩ករណីទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារពត៌មាន Viet Nam ទី២៩ ខែសីហា ឆ្នាំ២០២២។
ក្នុងរបាយការណ៍ថ្ងៃចន្ទនេះដែរ វៀតណាមបានរកឃើញករណីអ្នកស្លាប់ថ្មីបន្ថែម ១នាក់ទៀតផងដែរ។
គិតត្រឹមថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២នេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ១១,៤០៤,៧១១នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន ១០,១៥៧,១២៩នាក់ និងស្លាប់សរុបចំនួន ៤៣,១១៣នាក់៕