(ប៉េកាំង)៖ នៅថ្ងៃទី២៨ ខែសីហា សន្និសីទអរិយធម៌បណ្តាញអ៊ីនធើណេតចិនឆ្នាំ ២០២២ បានបើកធ្វើនៅទីក្រុង Tianjin ប្រទេសចិន។ លោក Huang Kunming សមាជិកការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្រ្តីក្រសួងឃោសនាការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន បានចូលរួមនិងថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូ ដោយសង្កត់ធ្ងន់ថា គួរតែសិក្សានិងអនុវត្តយ៉ាងស៊ីជម្រៅនូវ ទស្សនៈសំខាន់ៗរបស់លោក Xi Jinping អគ្គលេខាធិកានៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ស្តីពីការកសាងអរិយធម៌នៃបណ្តាញអ៊ីនធើណេត។

លោក Huang Kunming បានចង្អុលបង្ហាញថា ចាប់តាំងពីបើកធ្វើសមាជបក្សកុម្មុយនីស្តចិនលើកទី ១៨ មក គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនដែលមានលោក Xi Jinping ជាប្រមុខស្នូល បានចាត់ចែងការងារដ៏សំខាន់មួយចំនួន ដើម្បីពង្រឹងការកសាងអរិយធម៌នៃបណ្តាញអ៊ីនធើណេត ដែលធ្វើឱ្យនិន្នាការអភិវឌ្ឍន៍នៃបណ្តាញអ៊ីនធើណេត មានភាពកាន់តែល្អប្រសើរឡើង ការកសាងអរិយធម៌នៃបណ្តាញអ៊ីនធើណេត ទទួលបានប្រសិទ្ធភាពយ៉ាងលេចធ្លោ។

លោកសង្កត់ធ្ងន់ថា «យើងត្រូវតែជ្រោងទង់មនោគមវិជ្ជាជានិច្ច ប្រកាន់ខ្ជាប់ទិសដៅនយោបាយដ៏ត្រឹមត្រូវ បណ្តុះបណ្តាលនិងអនុវត្តគុណតម្លៃស្នូលនៃសង្គមនិយម ពង្រឹងការបង្កើតនិងការអនុវត្ត ក្រមសីលធម៌របស់អ្នកប្រើប្រាស់អ៊ីនធើណេត ជំរុញការរួមបញ្ចូលយ៉ាងជិតស្និទ្ធរវាងអភិបាលកិច្ចបណ្តាញអ៊ីនធើណេតបែបចម្រុះ និងការកសាងអរិយធម៌នៃបណ្តាញអ៊ីនធើណេត ដើម្បីបំពេញវប្បធម៌ជឿនលឿននិងស្មារតី នៃយុគសម័យទៅក្នុងបណ្តាញអ៊ីនធើណេត៕

វិទ្យុមិត្តភាពកម្ពុជាចិន