(ប៉េកាំង)៖ យល់ដឹងពីយុគសម័យថ្មី ធ្វើឱ្យពិភពលោកស្វែងយល់ពីចរន្តវិវឌ្ឍន៍រីកចម្រើនរបស់ប្រទេសចិន។ ស្ថានីយទូរទស្សន៍ CGTN និងមជ្ឈមណ្ឌលកម្មវិធីភាសាប្រទេសអឺរ៉ុបនិងអាមេរិកឡាទីន របស់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បានរួមគ្នាចេញផ្សាយបញ្ជីកម្មវិធីសំខាន់ៗជាច្រើនភាសា សម្រាប់ផ្សព្វផ្សាយនៅបរទេស ក្រោមប្រធានបទ «ប្រទេសចិនក្នុងយុគសម័យថ្មី» កម្មវិធីដ៏ល្អផូរផង់ជាច្រើន ដែលអាចបង្ហាញពីបម្រែបម្រួលរបស់ប្រទេសចិន ក្នុងរយៈពេល១០ឆ្នាំកន្លងទៅក្នុងយុគសម័យថ្មី នឹងបង្ហាញមុខចំពោះទស្សនិកជនបរទេស តាមរយៈវេទិកាច្រើនភាសារបស់អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន។
ទាំងរឿងរ៉ាវអំពីជីវភាពរស់នៅរបស់ប្រជាជនចិន និងការសង្កេតការណ៍និងគិតពិចារណារបស់អ្នកគិត នៅលើពិភពលោកទាំងមូលដែលបាននិងកំពុង សម្លឹងមើលអនាគត ទាំងការដើរលេងរបស់យុវជនលោកខាងលិច នៅវិថីតូចធំនិងជនបទរបស់ចិន ព្រមនិងការច្នៃប្រឌិតថ្មីនិងការបន្តវេន ក្នុងការរួមបញ្ចូលគ្នារវាងវប្បធម៌បូព៌ា និងបស្ចិមប្រទេស។ល។ កម្មវិធីសំខាន់ៗដែលបានចេញផ្សាយលើកនេះ បានផលិតតាមរយៈទស្សនៈ «គំនិតបូកវប្បធម៌បូកបច្ចេកវិទ្យា» របស់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន ហើយបានប្រើប្រាស់ចក្ខុវិស័យអន្តរជាតិ តាមរបៀបពហុមេឌា ក្នុងន័យបង្ហាញការអភិវឌ្ឍ និងបម្រែបម្រួលរបស់ប្រទេសចិន ដើម្បីបើកបង្គួចមួយសម្រាប់ឱ្យ ទស្សនិកជននៅលើពិភពលោកទាំងមូល យល់ដឹងពីយុគសម័យថ្មី៕
វិទ្យុមិត្តភាពកម្ពុជាចិន