(សិង្ហបុរី)៖ សិង្ហបុរីបានរាយការណ៍ពីករណីឆ្លងកូវី ១៩ ចំនួន ១,៩៦៨នាក់បន្ថែមទៀត នៅថ្ងៃសៅរ៍នេះ ដែលនាំឲ្យចំនួនអ្នកឆ្លងសរុបកើនដល់ ១,៨៣១,៣៣២នាក់។ នេះបើយោងតាមការចុញផ្សាយដោយសារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២។
ក្នុងចំណោមករណីថ្មីខាងលើនេះ គឺ១,៨៤៦នាក់ ជាអ្នកឆ្លងក្នុងស្រុក និង ១២៥ ជាករណីនាំចូល។
បើតាមក្រសួងសុខាភិបាលសិង្ហបុរី, អ្នកជំងឺកូវីដ ១៩ ចំនួន ២នាក់ បានស្លាប់ក្នុងរបាយការណ៍ថ្ងៃសៅរ៍នេះ ដែលធ្វើឲ្យចំនួនអ្នកស្លាប់សរុបមានចំនួន ១,៥៩០នាក់៕