(ប៉េកាំង)៖ ថ្ងៃទី២៥ ខែសីហា វរសេនីយឯក Tan Kefei អនុប្រធាននៃអគ្គនាយកដ្ឋានពត៌មាន និងជាអ្នកនាំពាក្យនៃក្រសួងការពារជាតិចិន បានថ្លែងក្នុងសន្និសីទសារព័ត៌មានជាប្រចាំថា សកម្មភាពសមយុទ្ធយោធារបស់ចិនជា ទង្វើត្រឹមត្រូវនិងយុត្តិធម៌ដើម្បីគាំពារអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ប្រទេសជាតិ។ ក្នុងនាមជាអ្នកបង្កវិបតិ្តលើកនេះ អាមេរិកបាំចាច់ត្រូវទទួលខុសត្រូវទាំងស្រុងចំពោះរឿងនេះ។

វរសេនីយឯក Tan Kefei បានថ្លែងទៀតថា នាពេលថ្មីៗកន្លងទៅនេះ កងទ័ពរំដោះប្រជាជនចិន បានធ្វើសកម្មភាពសមយុទ្ធយោធាមួយចំនួន ប្រកបដោយភាពបើកចំហ តម្លាភាព មុខជំនាញនិងកម្រិតសមរម្យ នៅជុំវិញកោះតៃវ៉ាន់របស់ចិន។ នេះជាការតបតវិញនិងព្រមានចំពោះអ្នកបង្ករឿងហេតុនិងជាអ្នកញុះញង់ ហើយក៏ជាទង្វើដ៏ត្រឹមត្រូវនិងយុត្តិធម៌ដើម្បីគាំពារអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់ប្រទេសជាតិផងដែរ។ អាមេរិកគួរតែគោរពគោលការណ៍ចិនតែមួយយ៉ាងជាក់លាក់ ដោយចាត់វិធានការណ៍កែកំហុសរបស់ខ្លួនភ្លាម តែមិនមែនបង្ករឿងហេតុធ្វើឱ្យស្ថានការណ៍ នៃតំបន់ច្រកសមុទ្រតៃវ៉ាន់មានភាពតានតឹងថែមមួយកម្រិតទៀតទេ៕

វិទ្យុមិត្តភាពកម្ពុជាចិន