(ប៉េកាំង)៖ លោក Zhang Jun តំណាងចិនប្រចាំជាអចិន្ត្រៃយ៍នៅអង្គការសហប្រជាជាតិ បានលើកឡើងក្នុងសន្និសីទបើកចំហស្តីពីបញ្ហាអ៊ុយក្រែន នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កាលពីថ្ងៃទី២៤ ខែសីហាថា មិនអនុញ្ញាតឱ្យពិភពលោករំកិលទៅរក «សង្គ្រាមត្រជាក់ថ្មី» ជាដាច់ខាត។
លោក Zhang Jun បានថ្លែងថា វិបត្តិអ៊ុយក្រែននិងស្ថានការណ៍តានតឹងមួយចំនួន ដែលកើតឡើងលើផ្ទៃអន្តរជាតិនៅពេលថ្មីៗកន្លងទៅនេះ បានបង្ហាញថា ក្នុងយុគសម័យដែលត្រូវការសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការដើម្បីរួមគ្នា ឆ្លើយតបបញ្ហាប្រឈមនេះ ចាំបាច់ត្រូវប្រុងប្រយ័ត្ន ចំពោះការប៉ុនប៉ងបង្កហេតុ ឬមានចេតនាបង្កើនការបំបែកបំបាក់ និងបដិបក្ខគ្នាណាមួយ ហើយត្រូវការពារស្ថិរភាពយុទ្ធសាស្ត្រសកលឱ្យបានល្អ មិនអនុញ្ញាតឱ្យពិភពលោករំកិលទៅរក «សង្គ្រាមត្រជាក់ថ្មី» ជាដាច់ខាត។
លោក Zhang Jun បានថ្លែងទៀតថា បន្ទាប់ពីបញ្ចប់សង្គ្រាមត្រជាក់ អង្គការណាតូបានវាតទីទៅខាងកើតឥតឈប់ឈរ ដែលមិនត្រឹមតែមិនបាននាំមក នូវសន្តិសុខជូនអឺរ៉ុបប៉ុណ្ណោះទេ ថែមទាំងក៏បានបន្សល់ទុកគ្រាប់ពូជ នៃជម្លោះទៀតផង។ មនុស្សជាតិជាសហគមន៍រួមសន្តិសុខដែលមិនអាចបំបែកពីគ្នាបាន ការសម្រេចបាននូវសន្តិសុខរួមគឺសមស្របនឹង ផលប្រយោជន៍រួមរបស់ប្រទេសនានាបំផុត។ សហរដ្ឋអាមេរិកនិងអង្គការណាតូគួរតែពិនិត្យពីតួនាទីរបស់ខ្លួនឡើងវិញ ហើយផ្តោតទៅលើកិច្ចការ ដែលមានអំណោយផលដល់ ការជំរុញសន្តិភាពដ៏ពិតប្រាកដ តែមិនមែនធ្វើរឿងចាក់សាំងលើភ្លើងនោះទេ៕
វិទ្យុមិត្តភាពកម្ពុជាចិន