(ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃពុធនេះ បានប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ១៩ចំនួន ៣,៥៩១ករណីទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារពត៌មាន Viet Nam ទី២៤ ខែសីហា ឆ្នាំ២០២២។
ក្នុងរបាយការណ៍ថ្ងៃពុធនេះដែរ វៀតណាមបានរកឃើញករណីអ្នកស្លាប់ថ្មីបន្ថែម ២នាក់ទៀត។
គិតត្រឹមថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២នេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ១១,៣៩២,៨៥៩នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន ១០,១០៤,១៨០នាក់ និងស្លាប់សរុបចំនួន ៤៣,១០៨នាក់៕