(ប៉េកាំង)៖ ពេលបច្ចុប្បន្នមានយុវជនចិនកាន់តែច្រើន បានជ្រើសរើសយកតំបន់កណ្តាល និងតំបន់ខាងលិចប្រទេសចិន ធ្វើជាទីកន្លែងចាប់ផ្តើមអាជីវកម្មរបស់ខ្លួន។ តើជាអ្វីបានធ្វើឱ្យពួកគេមានការសម្រេចចិត្តបែបនេះ? បើយើងគិតទៅលើទិន្នន័យចំពោះទីក្រុងចំនួន៣៣៨ នៅប្រទេសចិនខាងការចុះឈ្មោះទីផ្សារក្នុងអំឡុងរយៈពេល ១០ឆ្នាំកន្លងទៅ យើងអាចសង្កេតឃើញថា ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ ទីផ្សារក្នុងវិស័យខាងឧស្សាហកម្ម ប្រពៃណី និងឧស្សាហកម្មថ្មីដែលមានលក្ខណៈយុទ្ធសាស្ត្រទាំងពីរនេះ បានកើនឡើងជាង៤ដង។

សង្កេតមើលឧស្សាហកម្មថ្មីមានលក្ខណៈយុទ្ធសាស្ត្រយើងអាចមើលឃើញថា ក្នុងរយៈពេល១០ឆ្នាំ ចុងក្រោយនេះ ផលិតកម្មបរិក្ខារនិងថាមពលថ្មីជាដើម ដែលជាឧស្សាហកម្មថ្មីមាន លក្ខណៈយុទ្ធសាស្ត្របាននិងកំពុងពង្រីកពីតំបន់ឆ្នេរ សមុទ្រតាមបណ្តាយភាគខាងកើតប្រទេសចិនពង្រីកទៅកាន់តំបន់ដីគោក ក្នុងតំបន់កណ្តាលចិនជាបណ្តើរៗ ហើយបានបង្កើតទៅជាទីប្រមូលផ្តុំឧស្សាហកម្មថ្មីនៅភាគកណ្តាល។

ទីក្រុង Suining ខេត្ត Sichuan ដែលស្ថិតនៅភាគនិរតីប្រទេសចិន កាលពី១០ឆ្នាំមុន នៅតែជាកន្លែងមួយដែល ពឹងទៅលើឧស្សាហកម្មប្រពៃណី ដូចជាឧស្សាហកម្មវាយនភ័ណ្ឌជាដើម។ តែក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ ដោយសារមានឥទ្ធិពលពីវង្វង់សេដ្ឋកិច្ចទ្វេទីក្រុងគឺ ទីក្រុង Sichuan និងទីក្រុង Chongqing បានជាទីក្រុង Suining ទទួលបានឧស្សាហកម្មថ្មីមានលក្ខណៈយុទ្ធសាស្ត្រ ដូចជារថយន្តនិងថាមពលថ្មីជាដើម។

សព្វថ្ងៃនេះមានរថយន្តដែលដំឡើងរួចចំនួន ២០០គ្រឿងចុះ ពីខ្សែផលិត ជារៀងរាល់ថ្ងៃ សម្រាប់លក់ទៅកាន់ទីក្រុងនិងខេត្តជាច្រើន នៅខ្សែក្រវ៉ាត់សេដ្ឋកិច្ចតាមទន្លេយ៉ងសេ ហើយមានបន្ទះ សៀគ្វីបោះពុម្ព (PCB) មានទំហំ២ម៉ឺន៨ពាន់ម៉ែត្រការ៉េបានដឹកតាមផ្លូវគោកនិងសមុទ្រថ្មីលក់ទៅដល់តំបន់ឆ្នេរ សមុទ្រភាគខាងអាគ្នេយ៍ប្រទេសចិននិងបណ្តាប្រទេសអាមេរិកនិងអឺរ៉ុប។

ទីក្រុង Guiyang ទីរួមខេត្ត Guizhou ដែលស្ថិតនៅភាគនិរតីចិន ដោយសារសម្បូរដោយភ្នំហើយខ្វះផ្លូវធ្វើដំណើរ បណ្ដាលឱ្យសេដ្ឋកិច្ចអភិវឌ្ឍ នៅមានកម្រិតក្នុងរយៈពេលយូរ ធនធានមនុស្សហូរចេញទៅខាងក្រៅយ៉ាងច្រើន។ តាំងពីឆ្នាំ២០១៣រៀងមក កន្លែងនេះបានយកឧស្សាហកម្មការប្រមូលទិន្នន័យទ្រង់ទ្រាយធំ (Big Data) ជាទិសដៅសំខាន់ បង្កើតឡើងនូវឧស្សាហកម្មផលិតព័ត៌មានអេឡិត្រូនិច ឧស្សាហកម្មផលិតបរិក្ខារទំនើប ឧស្សាហកម្មរថយន្តថាមពលថ្មីជាដើម។ ឧស្សាហកម្មប្រភេទថ្មីបានបង្កើតឡើងជាឥតឈប់ឈរ បានធ្វើឱ្យទីក្រុង Guiyang ក្លាយទៅជាទីកន្លែងទាក់ទាញធនធានមនុស្សហូរចូល។

លោក Cao Yuteng និង ក្រុមការងារគាត់កំពុងបង្កើតអាជីវកម្មរថយន្តថាមពលថ្មី របស់ពួកគេនៅទីក្រុងGuiyang។ ឆ្នាំ២០១៥ ពួកគាត់សម្រេចរើពីក្រុងប៉េកាំងមកដល់ទីក្រុង Guiyang។ លោក Cao Yuteng ប្រធាននាយកប្រតិបត្តិក្រុមហុន Pix Moving បាននិយាយថា ទីក្រុ ងGuiyang ខេត្ត Guizhou មានធនធានមនុស្ស មានដើមទុន មានរោងចក្រ ដូច្នេះ យើងខ្ញុំអាចធ្វើការងារនេះឱ្យបានល្អ។

ក្នុងយៈពេល១០ឆ្នាំចុងក្រោយនេះ ទីក្រុងជាច្រើននៅតំបន់កណ្តាលនិងភាគនិរតីប្រទេសចិន បាននិងកំពុងអភិវឌ្ឍយ៉ាងឆាប់រហ័ស។ តាមរូបភាពផ្កាយរណប យើងអាចមើលឃើញថាទីក្រុងទាំងនេះ មានការប្រែប្រួលជាជាក់ស្តែង។ ទីក្រុងXi An ដែលជាទីក្រុងភាគខាងលិចប្រទេសចិន បានត្រូវអភិវឌ្ឍយ៉ាងលឿនក្នុងពេល១០ឆ្នាំ ចុងក្រោយនេះ ចំនួនប្រជាជនរស់នៅជាប្រចាំបានកើនឡើងលើសពី៤លាននាក់់។

កំណើនប្រជាជនក្នុងទីក្រុង Zheng Zhou ទីរួមខេត្ត He Nan ដែលស្ថិតនៅភាគកណ្តាលប្រទេសចិនស្ថិត នៅចំណាត់ថ្នាក់លេខ៥ក្នុងប្រទេសចិន។ ចំនួនប្រជាជននៅក្រុង Gui Yang ដែលស្ថិតនៅភាគនិរតីចិនបានកើនឡើងលើសពី ១លាន៦០ម៉ឺន នាក់ក្នុងអំឡុងពេល១០ឆ្នាំចុងក្រោយនេះ។ រូបភាពការប្រែប្រួលរបស់ទំហំពន្លឺនាពេលយប់ នៅតំបន់ស្វយ័តជនជាតិវៃវ៉ូ Xinjiang ដែលស្ថិតនៅតំបន់ ពាយ័ព្យចិនក្នុងអំឡុង១០ឆ្នាំចុងក្រោយនេះ។ រូបភាពការប្រែប្រួលរបស់ទំហំពន្លឺនាពេលយប់នៅ ខេត្តយូណាន ដែលស្ថិត នៅតំបន់ខាងនិរតីចិន ក្នុងអំឡុង១០ឆ្នាំ ចុងក្រោយនេះ។

ក្នុងអំឡុងពេល១០ឆ្នាំចុងក្រោយនេះយុទ្ធសាស្ត្រដ៏សំខាន់នីមួយៗរបស់រដ្ឋចិន សម្រាប់អភិវឌ្ឍន៍ ក្នុងតំបន់បានធ្វើ ឱ្យតំបន់ដីគោកកណ្តាលនិងភាគនិរតី ដែលមិនជាប់ព្រំដែននិងមិនជាប់ឆ្នេរសមុទ្រក្លាយទៅជា តំបន់នាំមុខគេរបស់ប្រទេសចិន ដែលបើកចំហចំពោះខាងក្រៅ។ ពេលរាត្រីខិតដល់ ការប្រែប្រួលទាំងអស់នេះបានលេចចេញកាន់តែច្បាស់ លាស់បើប្រើប្រាស់ប្រព័ន្ធវិភាគទិន្នន័យ ការចាប់សញ្ញាពីចម្ងាយពន្លឺពេលយប់របស់បណ្ឌិត្យសភាវិទ្យាសាស្ត្រ ចិនបានអាចមើលឃើញថា ទំហំពន្លឺពេលយប់នៅតំបន់ស្វយ័តជនជាតិវៃវ៉ូ Xinjiang ដែលស្ថិត នៅតំបន់ពាយ័ព្យចិន និងខេត្តយូណានដែលស្ថិតនៅតំបន់ខាងនិរតីចិនបានកើនឡើងលើសពី៨០%។

រូបភាពពន្លឺនាពេលយប់បានបញ្ជាក់ឱ្យឃើញពី ការខិតខំប្រឹងប្រែងរបស់ជនជាតិចិនក្នុងពេលកន្លងមក ហើយក៏បាន បំភ្លឺក្តីសង្ឃឹមថ្មីរបស់ប្រជាជនចិនរស់នៅ តំបន់កណ្តាលនិងភាគនិរតី ក្នុងការស្វែងរកជីវភាពល្អបវរ៕

វិទ្យុមិត្តភាពកម្ពុជាចិន