(ប៉េកាំង)៖ ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ ២០២១ មុនថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន លោក Xi Jinping ប្រធានរដ្ឋចិនបានទៅចុះត្រួតពិនិត្យការងារនៅភូមិ Huawu ឃុំXinrenជនជាតMiao ក្រុង Bijie ខេត្ត Guizhou។ លោកបានទៅលេងផ្ទះគូស្វាមីភរិយាអ្នកភូមិ Zhao Yuxue។

បុណ្យចូលឆ្នាំថ្មីប្រពៃណីចិនខិតជិតមកដល់ គ្រួសារគ្រប់ផ្ទះក្នុងភូមិកំពុងរវល់ធ្វើនំទ្រាបដែលជាបង្អែមប្រពៃណីតាមតំបន់។ លោក Xi Jinping បានយកស្លឹកមួយ ដាក់ដុំម្សៅអង្ករដំណើបលាយម្សៅសណ្តែកសៀង មូរស្លឹក ហើយយកខ្សែចងរឹតឱ្យតឹង លោកបានដាក់នំទ្រាប ដែលលោកធ្វើដោយផ្ទាល់ដៃក្នុងឡាំងសឹងនៅមុខអ្នកនាង Yang Pengying ជាម្ចាស់ផ្ទះស្រី ហើយនិយាយទាំងស្នាមញញឹមថា៖ សូមជូនពរឱ្យជីវភាពអនាគតរបស់ពួកអ្នកកាន់តែមានសុភមង្គល កាន់តែមានភាពផ្អែមល្ហែម។

អ្នកនាង Yang Pengying បានថ្លែងប្រាប់យ៉ាងសប្បាយរីករាយថា៖ ជីវភាពរស់នៅរបស់ពួកយើងក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ពិតជាកាន់តែល្អប្រសើរឡើងដូចលោកប្រធានរដ្ឋ បានថ្លែងដូច្នោះ។ ផ្ទះចាស់របស់អ្នកនាងមិនអាចបាំងខ្យល់បាន ភ្លៀងមកជ្រាបទឹក ខ្វះទឹកនិងអគ្គិសនី។ ក្រោយមក ក្រោមជំនួយពីគោលនយោបាយរើលំនៅដ្ឋាន ទៅតំបន់ផ្សេងដើម្បីកាត់បន្ថយភាពក្រីក្រ គ្រួសារគាត់បានចូលស្នាក់នៅក្នុងអគារពីរជាន់ដែលមានទំហំ ១៥០ ម៉ែត្រការ៉េ។

គូស្វាមីភរិយានេះធ្វើការនៅខេត្តហុកគៀន មួយឆ្នាំរកបានប្រាក់ចំណូលជាង ៤ ម៉ឺនយាន់ប្រាក់ចិន។ កូនទាំងបីចូលរៀនក្នុងអនុវិទ្យាល័យនិងសាលាបឋមសិក្សា ការសិក្សា ការស្នាក់នៅក្នុងសាលារៀននិងការហូបចុក មិនបាច់បង់ថ្លៃទេ។

ស្តាប់ការនិយាយរបស់អ្នកនាង Yang Pengying រួច លោក Xi Jinping ពេញចិត្តណាស់ លោកក៏បានចង្អុលបង្ហាញទិសដៅអភិវឌ្ឍន៍ នៃការអភិវឌ្ឍនាពេលអនាគតនៃភូមិ Huawu ដែរ៖ ការចូលបម្រើការងាសំខាន់ណាស់ វាផ្តល់ការធានាដ៏សំខាន់សម្រាប់ការលើកកម្ពស់ជីវភាពរស់នៅ ហើយក៏ជាវិធានការជាមូលដ្ឋានសម្រាប់ ការជំរុញឱ្យអភិវឌ្ឍជនបទជាបន្តបន្ទាប់។ ការចេញទៅធ្វើការខាងក្រៅក៏បានដែរ បើប្រកបការងារនៅជិតផ្ទះគឺកាន់តែល្អ ព្រោះ អាចថែទាំកូនៗឱ្យបានល្អ។ អប់រំនិងបណ្តុះបណ្តាលកូនៗឱ្យបានល្អ នោះអនាគតនឹងកាន់តែមានការធានា។

«ពួកយើងបានអនុលោមតាមការផ្តែផ្តាំរបស់លោកប្រធានរដ្ឋ ជំរុញការអភិវឌ្ឍជនបទជាបន្តបន្ទាប់ ពន្លឿនទំនើបកម្មកសិកម្មជនបទ។» អ្នកនាងXu Lei លេខាបក្សភូមិ Huawu បានថ្លែងប្រាប់ថា៖ រយៈមួយឆ្នាំកន្លងមក ភូមិ Huawu បានធ្វើផ្លូវទេសចរណ៍ ថ្មីប្រវែង ៨.៤ គីឡូម៉ែត្រ, សាងសង់រួចនូវខ្សែថាមពលអគ្គិសនី ១០ គីឡូវ៉ាត់ពីរខ្សែប្រវែងសរុប ៤៨.៥ គីឡូម៉ែត្រដើម្បីធានាការអភិវឌ្ឍជនបទ និងការប្រើប្រាស់ថាមពលអគ្គសនីប្រចាំថ្ងៃ, បង្កើត «វេទិការួម៥G+ជនបទឌីជីថល» ដើម្បីសម្របសម្រួលការងារថ្នាក់ភូមិ។

ភូមិ Huawu ក៏បានគួបផ្សំជាមួយការមានប្រៀបខាងលក្ខណៈពិសេសជនជាតិភាគតិចក្នុងតំបន់ អភិវឌ្ឍវិស័យទេសចរណ៍និងមុខងារមានលក្ខណៈពិសេស។ ក្នុងភូមិបានបើកអាហារដ្ឋានកសិកម្មចំនួន ៣២ ផ្ទះសំណាក់កសិកម្មចំនួន ១៩ រោងសិប្បកម្មប៉ាក់ជនជាតិ Miao ហើយបានបង្កើតក្រុមសេវាមគ្គុទេសក៍និងក្រុមចម្រៀងរបាំជនជាតិ Miao ពីរកន្លែង។ ក្នុងឆ្នាំ ២០២១ ភូមិទាំងមូលទទួលភ្ញៀវទេសចរចំនួន ៦ សែន ៥ម៉ឺននាក់ ប្រាក់ចំណូលវិស័យទេសចរណ៍មានចំនួន ៣១០ លានយាន់ប្រាក់ចិន។ ពលករជិតពាក់កណ្តាលក្នុងភូមិ ចូលបម្រើការងារនៅក្នុងភូមិខ្លួន ប្រាក់ចំណូលក៏កើនឡើងពីមួយថ្ងៃទៅមួយថ្ងៃដែរ៕

វិទ្យុមិត្តភាពកម្ពុជាចិន