Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

វៀតណាម បន្តរកឃើញករណីឆ្លងកូវីដ១៩ថ្មីៗ ចំនួន ៣,២៥២ករណីបន្ថែមទៀតក្នុងរបាយការណ៍ថ្ងៃអង្គារនេះ (Video inside)

23-08-2022 18:38

(ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃអង្គារនេះ បានប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ១៩ចំនួន ៣,២៥២ករណីទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារពត៌មាន Viet Nam ទី២៣ ខែសីហា ឆ្នាំ២០២២។

ទោះជាយ៉ាងណាក្នុងរបាយការណ៍ថ្ងៃអង្គារនេះដែរ វៀតណាមពុំបានរកឃើញករណីអ្នកស្លាប់ថ្មីបន្ថែមទៀតទេ។

គិតត្រឹមថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២នេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ១១,៣៨៩,២៦៨នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន ១០,០៩០,០៤៨នាក់ និងស្លាប់សរុបចំនួន ៤៣,១០៦នាក់៕