(តូក្យូ)៖ នាយករដ្ឋមន្ត្រីជប៉ុន លោក គីស៊ីដា ហ្វូមីអុ (Fumio Kishida) បានណែនាំដល់គណៈរដ្ឋមន្ត្រីរបស់លោកឱ្យបន្តចាត់វិធានការ ឆ្លើយតបតាមផ្លូវការទូត ក្នុងនោះរួមមានទាំងការដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៣ ខែសីហា ឆ្នាំ២០២២។
រដ្ឋមន្ត្រីហិរញ្ញវត្ថុជប៉ុន លោក ស៊ូនិឈិ ស៊ូហ្សូគី (Shunichi Suzuki) ធ្វើការកត់សម្គាល់ខាងលើប្រាប់អ្នកសារព័ត៌មាន នៅថ្ងៃអង្គារនេះជាមួយ ការសង្កត់ធ្ងន់ថា ជប៉ុននឹងរក្សារទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយក្រុមប្រទេស G7 ក្នុងការចាត់វិធានការឆ្លើយតបទៅនឹងសង្រ្គាមរបស់រុស្ស៉ី នៅអ៊ុយក្រែន ក៏ដូចជាបន្តផ្ដល់ការគាំទ្រដល់ទីក្រុងកៀវ។
លោក ស៊ូហ្សូគី បានគូសបញ្ជាក់ដូច្នេះថា «យើងនឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយ G7 និងសហគមន៍អន្តរជាតិ បន្ទាប់ពីមានការណែនាំពី លោកនាយករដ្ឋមន្ត្រី ដើម្បីចាត់វិធានការឆ្លើយតបយ៉ាងសមស្រប»។ ក៏ប៉ុន្តែ ព្រមពេលជាមួយគ្នា រដ្ឋមន្ត្រីហិរញ្ញវត្ថុរូបនេះបានបញ្ជាក់ថាមិន ទាន់មានការជជែកពីការដាក់ទណ្ឌកម្មថ្មីបន្ថែមលើទីក្រុងមូស្គូ នៅឡើយទេ៕
លោក Shunichi Suzuki