(សិង្ហបុរី)៖ សិង្ហបុរីបានបន្តរកឃើញអ្នកឆ្លងកូវីដ ១៩ ចំនួន ២,៦៦០នាក់ បន្ថែមទៀត នៅថ្ងៃសៅរ៍នេះ ដែលនាំឲ្យចំនួនសរុបកើនឡើងដល់ ១,៨១៤,៩១៥នាក់។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានស៉ិនហួ នៅថ្ងៃសៅរ៍ ទី២០ ខែសីហា ឆ្នាំ២០២២។
ក្នុងចំណោមការឆ្លងខាងលើនេះមាន ២,២៩៧ នាក់ជាករណីឆ្លងក្នុងស្រុក និង ១៦៣ ជាករណីនាំចូល។
គួរបញ្ជាក់ថា បើតាមក្រសួងសិង្ហបុរី, អ្នកជំងឺកូវីដ ១៩ ពីរនាក់បានស្លាប់នៅថ្ងៃសៅរ៍នេះ ដែលនាំឱ្យចំនួនអ្នកស្លាប់សរុបកើនឡើងដល់ ១,៥៧៨នាក់៕