(ហាណូយ)៖ ក្រសួងសុខាភិបាលបានកត់ត្រាការឆ្លងជំងឺកូវីដ ១៩ ចំនួន ១០,៦៥៧ ករណី ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ដែលនាំឲ្យចំនួនសរុបទូទាំងប្រទេសដល់ ៣២៣,២៦៨នាក់។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានវៀតណាម VNA នៅថ្ងៃសៅរ៍ ទី២០ ខែសីហា ឆ្នាំ២០២២។
ខេត្ត Binh Duong មានតួលេខឆ្លងខ្ពស់ជាងគេ គឺចំនួន ៤,២២៣នាក់ បន្ទាប់មកគឺទីក្រុងហូជីមិញមានចំនួន ៣,៣៧៥នាក់។ នៅថ្ងៃដដែលនោះ អ្នកជំងឺកូវីដ-១៩ ចំនួន ១២,៧៥៦នាក់ បានជាសះស្បើយ ធ្វើឲ្យចំនួនអ្នកជាសះស្បើយសរុបកើនឡើងដល់ ១៣២,៨១៥នាក់។
គួរបញ្ជាក់ថា នៅថ្ងៃទី២០ ខែសីហានេះ អនុគណៈកម្មាធិការជាតិដឹកនាំសម្រាប់ការបង្ការ និងត្រួតពិនិត្យជំងឺកូវីដ-១៩ របស់ប្រទេសវៀតណាម បានប្រកាសពីអ្នកស្លាប់ដោយសារ កូវីដ ១៩ ចំនួន ៣៩០នាក់បន្ថែមទៀត ដែលធ្វើឲ្យចំនួនអ្នកស្លាប់សរុបកើនឡើងដល់ ៧,៥៤០នាក់៕