(ប៉េកាំង)៖ លោក Xi Jinping ប្រធានរដ្ឋចិន បានគូសបញ្ជាក់នៅពេលចុះត្រួតពិនិត្យការងារនៅខេត្ត Liaoning នាពេលថ្មីៗកន្លងនេះថា ត្រូវអនុវត្ត ការកំណត់ចាត់ចែងនៃមជ្ឈិបក្ស ធ្វើឱ្យបានល្អទាំងការបង្ការការពារជំងឺឆ្លង ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមកិច្ច អភិវឌ្ឍផងធានាសន្តិភាពផង ដើម្បីអនុវត្ត ដោយពេញលេញ ត្រឹមត្រូវ និងគ្រប់ជ្រុងជ្រោយនូវទស្សនៈអភិវឌ្ឍន៍ថ្មី។

លោកបានបន្តជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ដោយមុតមាំមិនងាករ៉េ ជំរុញវិបុលភាពរួមដោយប្រាកដប្រជា ពន្លឿនទំនើបកម្មនៃប្រព័ន្ធអភិបាលកិច្ចនិងសមត្ថភាពធ្វើអភិបាលកិច្ច ជំរុញការគ្រប់គ្រងបក្សដោយតឹងរ៉ឹង ដោយគ្រប់ជ្រុងជ្រោយ ត្រូវបង្ហាញពីសមត្ថភាព ទំនួលខុសត្រូវនិងអនុវត្តកាន់តែច្រើនក្នុងការស្តារ និងអភិវឌ្ឍតំបន់ឦសាន ខិតខំបង្កើតទំព័រថ្មី នៃការស្តារនិងអភិវឌ្ឍខេត្ត Liaoning ដើម្បីទទួលការបើកធ្វើសមាជបក្សលើកទី២០។

កាលពីថ្ងៃទី១៦ ទី១៧ ខែសីហា លោក Xi Jinping បានទៅត្រួតពិនិត្យការងារនៅក្រុង Jinzhou និងក្រុង Shenyang ខេត្ត Liaoning ដើម្បីធ្វើការស្រាវជ្រាវ តាមសារមន្ទីរំលឹកបដិវត្តន៍ វិស្វកម្មអភិរក្សបឹងទន្លេ សហគ្រាស និងសហគមន៍៕

វិទ្យុមិត្តភាពកម្ពុជាចិន