(ប៉េកាំង)៖ ថ្ងៃទី១៨ ខែសីហា ក្រសួងពាណិជ្ជកម្មចិន បានរៀបចំធ្វើសន្និសីទសារព័ត៌មានជាប្រចាំ សំដៅចំពោះ ការដែលអាមេរិកអនុម័ត «សេចក្តីព្រាងច្បាប់ស្តីពីបន្ទះឈីបនិងវិទ្យាសាស្ត្រ» នាពេលថ្មីៗកន្លងទៅនេះ។ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិន បានថ្លែងថា ប្រទេសចិនប្រឆាំងយ៉ាងដាច់ខាតចំពោះ ទង្វើដែលបំផ្លាញដល់ពាណិជ្ជកម្មអន្តរជាតិ ហើយក្នុងខណៈពេលដ៏ចាំបាច់ ប្រទេសចិននឹងចាត់វិធានការយ៉ាងខ្លាំងក្លា ដើម្បីគាំពារសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់ខ្លួន។
ក្រសួងពាណិជ្ជកម្មចិនក៏បានអះអាងផងដែរថា អាមេរិកបានដាក់ចេញ «សេចក្តីព្រាងច្បាប់ស្តីពីបន្ទះឈីប និងវិទ្យាសាស្ត្រ» ក្នុងន័យផ្តល់ប្រាក់ឧបត្ថម្ភធនយ៉ាងច្រើនសម្បើម និងអនុគ្រោះពន្ធដល់ឧស្សាហកម្មផលិតបន្ទះឈីបក្នុងស្រុក ដែលនេះជាគោលនយោបាយផ្តល់ការគាំទ្រដល់ ឧស្សាហកម្មប្រកបដោយភាពខុសគ្នាសុទ្ធសាធ។ ដូច្នេះ ប្រទេសចិនប្រឆាំងជាដាច់ខាត ហើយនឹងបន្តផ្តោតសំខាន់ទៅលើ សភាពការណ៍អនុវត្តនៃសេចក្តីព្រាងច្បាប់នេះ ខណៈពេលដ៏ចាំបាច់ ប្រទេសចិននឹងចាត់វិធានការយ៉ាងខ្លាំងក្លា ដើម្បីគាំពារសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់ខ្លួន៕
វិទ្យុមិត្តភាពកម្ពុជាចិន