(មូស្គូ)៖ រដ្ឋធានីមូស្គូរបស់រុស្សី នៅថ្ងៃព្រហស្បតិ៍ (១៨ សីហា) នេះ ត្រូវបានគ្របដណ្តប់ដោយផ្សែងអ័ព្ទពណ៌ខ្មៅ ដែលចេញពីភ្លើងឆេះព្រៃនៅក្នុងតំបន់ក្បែរនោះ ចំពេលមានរលកកម្តៅរដូវក្តៅ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែសីហា ឆ្នាំ២០២២។
ក្រសួងសង្គ្រោះបន្ទាន់បាននិយាយថា យន្តហោះជាច្រើនគ្រឿង និងមនុស្សជាង ៤៧០នាក់ កំពុងធ្វើការដើម្បីពន្លត់ភ្លើងនៅក្នុងតំបន់ Ryazan ដែលស្ថិតប្រហែល២៥០គីឡូម៉ែត្រភាគអាគ្នេយ៍ នៃទីក្រុងម៉ូស្គូ។
អភិបាល តំបន់ លោក Pavel Malikov បាន ប៉ាន់ប្រមាណ កាលពី ថ្ងៃ ពុធ ថា ភ្លើង បាន បំផ្លាញ ផ្ទៃដី ជាង ៨០០ហិកតា ប៉ុន្តែ អង្គការ បរិស្ថាន អន្តរជាតិ Greenpeace បាន ដាក់ តួលេខ ថា មាន រហូតដល់ជាង ៣,៣០០ហិកតាឯណោះ។
នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ លោក Malikov បាននិយាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា ភ្លើងចំនួនបីនៅតែកំពុងឆេះនៅលើផ្ទៃដី១៨១ហិកតា។
គួរបញ្ជាក់ថា កាលពីខែកក្កដា ឆ្នាំ២០១០ ទីក្រុងមូស្គូត្រូវបានគ្របដណ្តប់ ដោយសារផ្សែងពីភ្លើងឆេះព្រៃស្រដៀងនេះដែរ ដែលបណ្តាលឱ្យមានការត្អូញត្អែរអំពីសុខភាពផ្លូវដង្ហើម និងការស្លាប់កើនឡើងដែលមិនធ្លាប់មានពីមុនមក៕