Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

វៀតណាម បន្តរកឃើញករណីឆ្លងកូវីដ១៩ថ្មីៗ ចំនួន ៣,២៩៥ករណីបន្ថែមទៀតក្នុងរបាយការណ៍ថ្ងៃព្រហស្បតិ៍នេះ (Video inside)

18-08-2022 18:47

(ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃព្រហស្បតិ៍ នេះ បានប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ១៩ចំនួន ៣,២៩៥ករណីទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារពត៌មាន Viet Nam ទី១៨ ខែសីហា ឆ្នាំ២០២២។

ទោះជាយ៉ាងណា ក្នុងរបាយការណ៍ថ្ងៃព្រហស្បតិ៍នេះដែរ វៀតណាមពុំបានរកឃើញករណីអ្នកស្លាប់ថ្មីបន្ថែមទៀតទេ។

គិតត្រឹមថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២នេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ១១,៣៧៣,២៧៦នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន ១១,៣៧៦,៥៧១នាក់ និងស្លាប់សរុបចំនួន ៤៣,១០៣នាក់៕