(អង់ការ៉ា)៖ ការិយាល័យរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែលបានឲ្យដឹងនៅថ្ងៃពុធនេះថា អ៊ីស្រាអែល និងតួកគីបានសម្រេចចិត្តស្តារឡើងវិញ នូវទំនាក់ទំនងការទូតពេញលេញ ហើយនឹងបញ្ជូនត្រឡប់ឯកអគ្គរដ្ឋទូតទៅកាន់ប្រទេសគ្នាទៅវិញទៅមក។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៧ ខែសីហា ឆ្នាំ២០២២។
សេចក្តីថ្លែងការណ៍បាននិយាយថា «ការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនង នៃប្រទេសទាំងពីរនឹងរួមចំណែកដល់ការពង្រឹងទំនាក់ទំនង រវាងប្រជាជនទាំងពីរឱ្យកាន់តែស៊ីជម្រៅ ពង្រីកទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវប្បធម៌ ក៏ដូចជាការពង្រឹងស្ថិរភាពក្នុងតំបន់ជាដើម»។
រដ្ឋមន្ត្រីការបរទេសតួកកី លោក Mevlut Cavusoglu បានបញ្ជាក់ពីវិធានការនេះដោយនិយាយថា «ការតែងតាំងឯកអគ្គរដ្ឋទូតគឺជាជំហានមួយ ដើម្បីធ្វើឱ្យទំនាក់ទំនងមានលក្ខណៈធម្មតាឡើងវិញ។ ជំហានវិជ្ជមានបែបនេះបានមកពីអ៊ីស្រាអែល ដែលជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងនៃប្រទេសទាំងពីរ... យើងក៏សម្រេចចិត្តតែងតាំងឯកអគ្គរដ្ឋទូត ប្រចាំអ៊ីស្រាអែល ទៅទីក្រុង Tel Aviv»។
គួរបញ្ជាក់ថា កាលពីឆ្នាំ២០១៨ ប្រទេសតួកគីបានកោះហៅឯកអគ្គរដ្ឋទូតរបស់ខ្លួនប្រចាំនៅអ៊ីស្រាមកវិញ បន្ទាប់ពីផ្ទុះបាតុកម្មវ៉ាដ៏សាហាវនៅព្រំដែន Gaza ដោយនៅពេលនោះប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានផ្លាស់ប្តូរស្ថានទូតរបស់វ៉ាស៊ីនតោនទៅកាន់ Jerusalem ។ ជាការឆ្លើយតប អ៊ីស្រាអែលក៏បានដកឯកអគ្គរដ្ឋទូតរបស់ខ្លួនប្រចាំប្រទេសតួកគីផងដែរ៕