Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

វៀតណាម បន្តរកឃើញករណីឆ្លងកូវីដ១៩ថ្មីៗ ចំនួន២,៨១៤ករណីបន្ថែមទៀត ក្នុងរបាយការណ៍ថ្ងៃពុធនេះ (Video inside)

17-08-2022 18:36

(ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃពុធនេះ បានប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ១៩ចំនួន ២,៨១៤ករណីទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារពត៌មាន Viet Nam ទី១៧ ខែសីហា ឆ្នាំ២០២២។

ក្នុងរបាយការណ៍ថ្ងៃពុធនេះដែរ វៀតណាមក៏បានរកឃើញករណីអ្នកស្លាប់ថ្មីចំនួន ៣នាក់បន្ថែមទៀតផងដែរ។

គិតត្រឹមថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២នេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ១១,៣៧៣,២៧៦នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន ១០,០៤០,៣៣៨នាក់ និងស្លាប់សរុបចំនួន ៤៣,១០៣នាក់៕