(ប៉េកាំង)៖ រសៀលថ្ងៃទី១៦ ខែសីហា ពេលចុះត្រួតពិនិត្យការងារនៅក្រុង Jinzhou ខេត្តLiaoning លោក Xi Jinping ប្រធានរដ្ឋចិនបានស្តាប់របាយការណ៍ អំពីការងារជួយសង្គ្រោះនិងបង្ការទឹកជំនន់ ក្នុងឆ្នាំនេះរបស់ខេត្ត Liaoning។

លោកបានតម្រូវឱ្យអនុវត្តគ្រប់វិធានការបង្ការ ទឹកជំនន់និងការងារជួយសង្គ្រោះ ចាត់ចែងអ្នករងគ្រោះដោយសមរម្យ ដើម្បីធានាសុវត្ថិភាពអាយុជីវិតរបស់ប្រជាជន ធ្វើផែនការសម្រាប់ការកសាងឡើងវិញ បន្ទាប់ពីគ្រោះទឹកជំនន់ ដើម្បីជួយប្រជាជនដែលរងគ្រោះឱ្យស្តារជីវភាព និងការងារឡើងវិញក្នុងពេលឆាប់ៗ។

ល្ងាចថ្ងៃដដែល លោក Xi Jinping បានទៅពិនិត្យការងារនៅឧទ្យានព្រៃឈើ ហើយបានសំណេះសំណាលយ៉ាងស្និតស្នាល ជាមួយអ្នកក្រុងដែលកំពុងលម្ហែកាយ នៅទីនោះ។ លោក Xi Jinping បានលើកឡើងថា ទំនើបភាពបែបផែនចិន គឺទំនើបភាពដែលប្រជាជនទាំងអស់ មានវិបុលភាពរួមគ្នា។

បន្ទាប់ពីសមាជបក្សលើកទី១៨មក មជ្ឈិមបក្សបានអនុវត្តយុទ្ធសាស្ត្រស្តារអភិវឌ្ឍន៍តំបន់ភាគឦសាន ដោយស៊ីជម្រៅ ហើយនឹងបន្តអនុវត្តឱ្យល្អថែមទៀត ដើម្បីជំរុញការកែសម្រួលរចនាសម្ព័ន្ធឧស្សាហកម្ម ឱ្យសមស្របនឹងតម្រូវការនៃការអភិវឌ្ឍ និងកំណែទម្រង់ក្នុងយុគសម័យថ្មី យើងមានជំនឿចិត្តពេញលេញចំពោះ ការស្តារអភិវឌ្ឍន៍តំបន់ភាគឦសាន៕

អត្ថបទវិទ្យុមិត្តភាពកម្ពុជាចិន