(ប៉េកាំង)៖ រសៀលថ្ងៃទី១៦ ខែសីហា លោក Xi Jinping ប្រធានរដ្ឋចិនបានចុះត្រួតពិនិត្យការងារ នៅសារមន្ទីររំលឹកសមរភូមិ Liaoshen និងឧទ្យានជាតិ Donghu នៅក្រុង Jinzhou ខេត្ត Liaoning ដើម្បីរំលឹកប្រវត្តិសាស្ត្រសង្គ្រាមរំដោះ តំបន់ភាគខាងជើងចិន និងសមរភូមិ Liaoshen ហើយស្តាប់របាយការណ៍ការងារបង្ការ ទឹកជំនន់នៅខេត្ត Liaoning និងស្ថានការណ៍កែលម្អ និងអភិរក្សបរិស្ថានអេកូឡូស៊ីក្នុងតំបន់ ព្រមទាំងផ្តល់អនុសាសន៍សំខាន់ដល់ ការងារបង្ការទឹកជំនន់និងលើកកម្ពស់សមត្ថភាពបង្ការ និងទប់ទល់គ្រោះមហន្តរាយ៕
វិទ្យុមិត្តភាពកម្ពុជាចិន