(ប៉េកាំង)៖ ថ្ងៃទី១៥ ខែសីហា លោក Wang Yi សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន បានជួបសន្ទនាតាមប្រព័ន្ធវីដេអូជាមួយបណ្តាអង្គទូត នៃប្រទេសកំពុងអភិវឌ្ឍន៍នៅអាស៊ីនិងអាហ្វ្រិកប្រចាំនៅក្រុងហ្សឺណែវ ដែលទៅបំពេញទស្សនកិច្ចនៅប្រទេសចិន។

លោក Wang Yi បានលើកឡើងថា ប្រឈមមុខនឹងការរីករាលដាលនៃជំងឺកូវីដ១៩ ភាពរង្គោះរង្គើនៃស្ថានការណ៍អន្តរជាតិ និងការងើបឡើងវិញនៃគំនិតសង្គ្រាមត្រជាក់ យើងត្រូវការអង្គការសហប្រជាជាតិខ្លាំងក្លាជាងពេលណាៗទាំងអស់។ យើងត្រូវគាំពារប្រព័ន្ធអន្តរជាតិដែលមានអង្គការសហប្រជាជាតិជាស្នូល គាំពារសណ្តាប់ធ្នាប់អន្តរជាតិ ដែលមានច្បាប់អន្តរជាតិជាមូលដ្ឋាន គាំពារក្រមមូលដ្ឋាននៃទំនាក់ទំនងអន្តរជាតិ ដែលមានកម្មវត្ថុនិងគោលការណ៍ធម្មនុញ្ញ អង្គការសហប្រជាជាតិជាមូលដ្ឋាន។ យើងត្រូវលើកកម្ពស់ភាពជាតំណាង និងសិទ្ធិបញ្ចេញមតិរបស់ប្រទេសកំពុងអភិវឌ្ឍន៍ មិនអាចអនុញ្ញាតឱ្យអង្គការពហុភាគី ទៅជាឧបករណ៍ដែលញាក់ខ្សែដោយប្រទេសមួយចំនួនតូច និងក្រុមប្រទេសមួយតូច ក្នុងការសម្រេចកិច្ចការអន្តរជាតិនោះឡើយ។ ជានិច្ចកាល សំឡេងឆ្នោតមួយសំឡេងរបស់ប្រទេសចិន ក្នុងអង្គការសហប្រជាជាតិជារបស់របស់ ប្រទេសកំពុងអភិវឌ្ឍន៍ ហើយនឹងបន្តជួយប្រទេសកំពុងអភិវឌ្ឍន៍ បញ្ចេញសំឡេងយុត្តិធម៌និងសច្ចធម៌។
អង្គទូតសៀរ៉ាឡេអូនប្រចាំជាអចិន្ត្រៃយ៍នៅទីក្រុងហ្សឺណែវ បានតំណាងអង្គទូតនានាថ្លែងសុន្ទរកថា ដោយថ្លែងអំណរគុណដល់ភាគីចិន ដែលរៀបចំដំណើរទស្សនកិច្ចរបស់អង្គទូតនានា យ៉ាងល្អប្រសើរទោះស្ថិតក្នុងបរិបទជំងឺកូវីដ១៩ រំពឹងអាចផ្លាស់ប្តូរមតិយោបល់យ៉ាងទូលំទូលាយ ជាមួយក្រសួង-ស្ថាប័ននានានៃប្រទេសចិន ហើយសង្កេតនិងដកបទពិសោធន៍ពី ការអភិវឌ្ឍរបស់ប្រទេសចិនដោយផ្ទាល់ ព្រមទាំងទទួលស្គាល់ដោយពេញលេញ នូវសមិទ្ធផលដ៏អស្ចារ្យនិងភាពជាអ្នកដឹកនាំរបស់ប្រទេសចិន សូមកោតសរសើរប្រទេសចិន ដែលធ្វើកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្ម ក្នុងការជំរុញការវិវឌ្ឍរីកចម្រើន និងសមភាពសង្គម រីករាយរួមជាមួយប្រទេសចិនបន្តចំណងរវាងទ្វេភាគី បង្កើនកិច្ចសហប្រតិបត្តិការពហុភាគី និងបង្កើនសុភមង្គលជូនមនុស្សជាតិ៕

វិទ្យុមិត្តភាពកម្ពុជាចិន