Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

បកស្រាយអំពីបម្រែបម្រួលរបស់ចិន ក្នុងរយៈពេល១០ឆ្នាំកន្លងទៅ៖ ប្រគល់មេឃខៀវ ពពកសនិងផ្កាយស្អេកស្កះភ្លឹបភ្លែត ឱ្យប្រជាជនវិញ

16-08-2022 15:08

(ប៉េកាំង)៖ ទីក្រុងTangshan ស្ថិតនៅតំបន់ភាគខាងកើតនៃក្រុងប៉េកាំង រដ្ឋធានីប្រទេសចិនចម្ងាយប្រហែល១៨០គីឡូម៉ែត្រ ។ ទីនេះជាក្រុងដែកថែបធំបំផុតនៃខេត្ត Hebei ដែលមានបរិមាណផលិតដែកថែបប្រហែលស្មើនឹង ១ភាគ៨នៃបរិមាណសរុបទូទាំងប្រទេសចិន។ ក្រុង Tangshan ធ្លាប់ជាទីក្រុងមួយដែលរង ការបំពុលបរិស្ថានដ៏ធ្ងន់ធ្ងរបង្គួរក្នុងប្រទេសចិន។

ឆ្លងតាមរយៈរូបភាពដែលថតដោយផ្កាយរណប អាចឃើញយ៉ាងច្បាស់ថា ក្នុងរយៈពេល១០ឆ្នាំមុន នៅពីលើរោងចក្រផលិតដែកថែប Jinxi នៃក្រុង Tangshan បានគ្របដណ្ដប់ដោយអ័ព្ទធូលីពណ៌ប្រផេះ។ រីឯដល់ខែមីនា ឆ្នាំ២០២១ អាចមើលឃើញយ៉ាងច្បាស់ នូវសួនឧស្សាហកម្មនៃរោងចក្រ ឃ្លាំងអគារនិងសំណង់ផ្សេងៗ ក្នុងរូបភាពដែលថតដោយផ្កាយរណប។

នៅខេត្ត Hebei ក្នុងរយៈពេល១០ឆ្នាំកន្លងទៅនេះ ទន្ទឹមនឹងពេលដែលបានកាត់បន្ថយ ការបញ្ចេញសារធាតុពុលខាងឧស្សាហកម្ម រចនាសម្ព័ន្ធថាមពល ក៏មានភាពកាន់តែស្អាតផងដែរ។ គុណភាពខ្យល់អាកាសមានទំនាក់ទំនងយ៉ាងជិតស្និទ្ធ ដល់អារម្មណ៍សុភមង្គលរបស់ប្រជាជនដ៏ច្រើនកុះករ។ លោក Xi Jinping មេដឹកនាំកំពូលរបស់ចិនធ្លាប់បានលើកឡើងថា «ត្រូវប្រគល់មេឃខៀវ ពពកសនិងផ្កាយស្អេកស្កះភ្លឹបភ្លែតឱ្យប្រជាជនវិញ»៕

វិទ្យុមិត្តភាពកម្ពុជាចិន