(មូស្គូ)៖ ក្រសួងការពារជាតិរុស្ស៊ី នៅថ្ងៃចន្ទសប្តាហ៍នេះបានឲ្យដឹងថា យន្តហោះឈ្លបយកការណ៍ RC-135 របស់កងទ័ពអាកាសអង់គ្លេស បានហោះឆ្លងកាត់ ព្រំដែនរដ្ឋរបស់រុស្ស៊ីដោយខុសច្បាប់ នៅក្នុងតំបន់អាក់ទិក។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានចិន ស៉ីនហួ នៅថ្ងៃអង្គារ ទី១៦ ខែសីហា ឆ្នាំ២០២២។
ក្រសួងការពារជាតិរុស្ស៉ី បានឲ្យដឹងបន្ថែមថា យន្តហោះអង់គ្លេសត្រូវបានគេប្រទះឃើញហោះកាត់ពីលើសមុទ្របារិនស៍ (Barents) ហើយរុស្ស៉ីបានបញ្ជូន យន្តហោះចម្បាំង MiG-31BM ហោះប្រដេញ និងបង្ខំឱ្យយន្តហោះអង់គ្លេស ចេញពីដែនទឹករបស់រុស្ស៊ី។
គួរបញ្ជាក់ថា សេចក្តីរាយកាណ៍ខាងលើនេះ ជាហេតុការណ៍ដ៏កម្រ ដែលថាយន្តហោះយោធារបស់អង់គ្លេស ដែលជាសមាជិកអង្គការណាតូ ហោះបំពានចូល ដែនអាកាសរបស់រុស្ស៊ី៕