(ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃចន្ទនេះ បានប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ១៩ចំនួន ១,៦៩៥ករណីទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារពត៌មាន Viet Nam ទី១៥ ខែសីហា ឆ្នាំ២០២២។
ទោះជាយ៉ាងណាក្នុងរបាយការណ៍ថ្ងៃចន្ទនេះដែរ វៀតណាមពុំបានរកឃើញករណីអ្នកស្លាប់ថ្មីបន្ថែមទៀតទេ។
គិតត្រឹមថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២នេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ១១,៣៦៧,៤៧៩នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន ១០,០២៩,៨២៦នាក់ និងស្លាប់សរុបចំនួន ៤៣,០៩៨នាក់៕