(ប៉េកាំង)៖ កាលពីរសៀលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១ លោកប្រធាន Xi Jinping ដែលកំពុងត្រួតពិនិត្យការងារនៅទីខេត្ត Qinghaភាគខាងលិចប្រទេសចិន បានមកដល់ក្រុមហ៊ុនផលិតកម្រាលព្រំ Xizang ហើយបានដើរចូលទៅក្នុងរោងចក្រផលិតកម្ម និងផ្នែករចនា ដើម្បីត្រួតពិនិត្យការផលិត និងរចនាផលិតផល។

លោក Xi Jinping បាននិយាយថា កម្រាលព្រំ Xizang គឺជាឧស្សាហកម្មពិសេសមួយ ហើយអ្នកពិតជាពូកែក្នុងការបញ្ចូលគ្នា នូវសិប្បកម្មប្រពៃណីជាមួយនឹង សិប្បកម្មទំនើបដែលបំពេញតម្រូវការទីផ្សារ។ លោកសង្ឃឹមថាខេត្ត Qinghai នឹងអភិវឌ្ឍឧស្សាហកម្មពិសេសបែបនេះបន្ថែមទៀត និងសម្រេចបាននូវការអភិវឌ្ឍកាន់តែប្រសើរឡើង តាមរយៈការច្នៃប្រឌិតថ្មី។

តើមានអាថ៌កំបាំងអ្វីដែលលាក់ក្នុងកម្រលព្រំ Xizang ដែលមើលទៅហាក់ដូចជាធម្មតា? នៅឆ្នាំ១៩៥៩ក្រណាត់រោមចៀម និងកង់វិលត្បាញមួយចំនួនធំពីសតវត្សរ៍ទី១០ មុនគ.ស ត្រូវបានគេរកឃើញនៅតំបន់បេតិកភណ្ឌមួយ ក្នុងស្រុក Dulan ក្រុង Haixi ខេត្ត Qinghai រួមទាំងខ្សែពួរក្រណាត់រោមចៀម និងបំណែកនៃកម្រាលរោមចៀមពណ៌មួយ។

ទោះបីជាបំណែកនេះមានអាយុ ៣០០០ឆ្នាំក៏ដោយ ក៏ស្នាមឆ្នូតដែលត្បាញដោយរោមចៀមពណ៌លឿង ត្នោត ក្រហម និងខៀវនៅតែអាចមើលឃើញយ៉ាងច្បាស់។ យោងតាមការស្រាវជ្រាវ វត្ថុធាតុដើមនៃបំណែកគឺរោមចៀម Xizang (ទីបេ) មកពីខេត្ត Qinghai ដែលបញ្ជាក់ថា បុព្វបុរសរបស់តំបន់ Qinghai បានស្ទាត់ជំនាញត្បាញកម្រាលព្រំ Xizang (ទីបេ) តាំងពីរាប់ពាន់ឆ្នាំមុន។

ចាប់តាំងពីឆ្នាំ ២០០៤ មក ពិព័រណ៍កម្រាលព្រំ Xizang បានឆ្លងកាត់រយៈពេល ១៨ឆ្នាំមកហើយ គ្រាន់តែនៅក្នុងឆ្នាំ ២០១៧ ពិព័រណ៍កម្រាលព្រំ Xizang ទទួលបានតម្លៃកិច្ចសន្យាបញ្ជាទិញចំនួន ១៩៦លានដុល្លារ។ កម្រាលព្រំ Xizang គឺជាឧស្សាហកម្ម ដែលពឹងផ្អែកខ្លាំងលើកម្លាំងពលកម្ម។ យោងតាមការប៉ាន់ប្រមាណ រាល់១០០០០ដុល្លារអាមេរិក បន្ថែមទៀតនៅក្នុងការនាំចេញកម្រាលព្រំ Xizang បានផ្តល់ឱកាសការងារដល់មនុស្ស ១៦នាក់។

ដូចដែលលោក Xi Jinping បានមានប្រសាសន៍ថា «ឧស្សាហកម្មកម្រាលព្រំ Xizang គឺជាឧស្សាហកម្មដែលសមស្របតាម ស្ថានភាពជាក់ស្តែងរបស់ខេត្ត Qinghai។ វាមានតួនាទីកាត់បន្ថយភាពក្រីក្រ លើកកម្ពស់ការអភិវឌ្ឍឡើងវិញនៅតាមជនបទ និងលើកកម្ពស់ការបង្រួបបង្រួមជាតិទៀតផង»

អត្ថបទវិទ្យុមិត្តភាពកម្ពុជាចិន