(ប៉េកាំង)៖ យោងតាមការស្ទង់មតិជាសកលស្តីពី «ប្រទេសចិនក្នុងយុគសម័យថ្មី» ដែលរួមគ្នាធ្វើឡើង ដោយធនាគារគំនិត នៃបណ្តាញទូរទស្សន៍ CGTN នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន និងវិទ្យាស្ថានស្រាវជ្រាវអំពីអភិបាលកិច្ចជាតិ និងមតិសាធារណៈសង្គម នៃសាកលវិទ្យាល័យ Renmin ប្រទេសចិន បានបង្ហាញឱ្យឃើញថា មានអ្នកចូលរួមផ្តល់មតិតែ ៦.៣១% ប៉ុណ្ណោះដែលសម្គាល់ថា សហរដ្ឋអាមេរិកនឹងបន្តគ្រប់គ្រងពិភពលោក។

ការស្ទង់មតិនេះត្រូវបានធ្វើឡើង ក្នុងប្រទេសចំនួន២២ ក្នុងទ្វីបចំនួន៥។ នៅក្នុងការស្ទង់មតិ អ្នកចូលរួមភាគច្រើន យល់ស្របយ៉ាងខ្លាំងចំពោះតម្លៃ និងទស្សនៈរបស់ចិន ស្តីពីអភិបាលកិច្ចជាតិ និងទំនាក់ទំនងអន្តរជាតិ។ អ្នកផ្តល់មតិចំនួន ៧៦.២៣% សម្គាល់ថា ប្រទេសចិននឹងដើរតួយ៉ាងសំខាន់ក្នុង «ការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាសកល» នាពេលអនាគត។ លើសពីនេះទៀត អ្នកផ្តល់មតិក៏រំពឹងថាប្រទេសចិន អាចដើរតួនាទីសំខាន់បន្ថែមទៀត នាពេលអនាគតលើវិស័យដូចជា «កិច្ចសហប្រតិបត្តិការអន្តរជាតិ» «ការផ្លាស់ប្តូរអរិយធម៌» និង «សន្តិសុខអន្តរជាតិ»

អត្ថបទវិទ្យុមិត្តភាពកម្ពុជាចិន