(ក្រុងគែរ)៖ ក្រសួងសុខាភិបាលអេហ្ស៊ីបបាននិយាយថា យ៉ាងហោចណាស់មនុស្ស ៤១នាក់បានស្លាប់ និង ១២នាក់ទៀតរងរបួសក្នុងអគ្គិភ័យដ៏ធំមួយ ដែលបានផ្ទុះឡើងនៅព្រះវិហារគ្រឹះសាសនាមួយ ក្នុងខេត្ត Giza ប្រទេសអេហ្ស៊ីបនៅថ្ងៃអាទិត្យនេះ។ បើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃអាទិត្យ ទី១៤ ខែសីហា ឆ្នាំ២០២២។
ក្រសួងសុខាភិបាលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ចំនួនអ្នកស្លាប់ក្នុងឧបទ្ទវហេតុព្រះវិហារនេះ អាចនឹងបន្តកើនឡើង» ដោយបន្ថែមរថយន្តសង្គ្រោះចំនួន ៣៧គ្រឿង ត្រូវបានបញ្ជូនទៅដល់កន្លែងកើតហេតុ។
ក្រសួងមហាផ្ទៃអេហ្ស៊ីបបាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយថា អគ្គិភ័យនេះផ្តើមចេញពីម៉ាស៊ីនត្រជាក់នៅជាន់ទីពីរ នៃអគារព្រះវិហារ ដោយសារតែទុស្សេចរន្តអគ្គិសនី៕