(ហាណូយ)៖ វៀតណាមបានបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន ១,៨១៥នាក់ បន្ថែមទៀត ក្នុងរបាយការណ៍នៅថ្ងៃសៅរ៍នេះ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានវៀតណាម VNA នៅថ្ងៃសៅរ៍ ទី១៣ ខែសីហា ឆ្នាំ២០២២។
ក្រសួងសុខាភិបាលវៀតណាម បានឲ្យដឹងថាបូករួមទាំងការឆ្លងថ្មីខាងលើនេះ នាំឲ្យចំនួនអ្នកឆ្លងសរុបចាប់តាំងពីជំងឺរាតត្បាតមក កើនឡើងដល់ ១១,៣៦៤,៣៥៥នាក់។ ជាមួគ្នានេះមានអ្នកជំងឺកូវីដ១៩ ម្នាក់ បានស្លាប់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ អ្នកស្លាប់សរុបមានចំនួន ៤៣,០៩៧។
គួរបញ្ជាក់ថា គិតត្រឹមនៅថ្ងៃសុក្រសប្តាហ៍នេះ ចំនួនអ្នកទទួលបានការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ នៅវៀតណាម មានចំនួន សរុប២៥០,៩៩២,៧៤៦នាក់៕