Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

វៀតណាមបន្តរកឃើញករណីឆ្លងកូវីដ១៩ថ្មីៗចំនួន «២,១៩២ករណី» បន្ថែមទៀត ក្នុងរបាយការណ៍ថ្ងៃសុក្រនេះ (Video Inside)

12-08-2022 18:36

(ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃសុក្រនេះ បានប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ១៩ចំនួន ២,១៩២ករណីទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារពត៌មាន Viet Nam ទី១២ ខែសីហា ឆ្នាំ២០២២។

ក្នុងរបាយការណ៍ថ្ងៃសុក្រនេះដែរ វៀតណាមក៏បានរកឃើញករណីអ្នកស្លាប់ថ្មីម្នាក់ទៀតផងដែរ។

គិតត្រឹមថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២នេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ១១,៣៦២,៥៤០នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន ១០,០០៩,៤៥១នាក់ និងស្លាប់សរុបចំនួន ៤៣,០៩៦នាក់៕