Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងការបរទេសចិនអះអាងថា ប្រទេសចិននិងកូរ៉េខាងត្បូង បានដោះស្រាយបញ្ហាជាដំណាក់កាល ស្តីពីប្រព័ន្ធប្រឆាំងមីស៊ីល THAAD យ៉ាងសមរម្យ

12-08-2022 15:08

(ប៉េកាំង)៖ ថ្ងៃទី១០ ខែសីហា លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិន បានធ្វើអធិបតី ក្នុងសន្និសីទសារព័ត៌មានជាប្រចាំ មានអ្នកសារព័ត៌មាន បានលើកឡើងពីបញ្ហាស្តីពីប្រព័ន្ធប្រឆាំងមីស៊ីល THAAD។

លោក Wang Wenbin បានលើកឡើងថា ការដែលសហរដ្ឋអាមេរិកដាក់ពង្រាយប្រព័ន្ធប្រឆាំងមីស៊ីល THAAD នៅកូរ៉េខាងត្បូងបានប៉ះពាល់យ៉ាងច្បាស់ ចំពោះផលប្រយោជន៍សន្តិសុខជាយុទ្ធសាស្រ្តរបស់ប្រទេសចិន ប្រទេសចិនបានសម្តែងការយកចិត្តទុកដាក់ ចំពោះរឿងនេះជាច្រើនលើកច្រើនសា ទៅកាន់ចំពោះកូរ៉េខាងត្បូង។

រដ្ឋាភិបាលកូរ៉េខាងត្បូងបានប្រកាសគោលនយោបាយ «៣កុំ ១ហាម» ជាផ្លូវការចំពោះខាងក្រៅ ប្រទេសចិនយកចិត្តទុកដាក់ពី គោលជំហរមួយនេះរបស់រដ្ឋាភិបាលកូរ៉េខាងត្បូង។ ឈរលើមូលដ្ឋាននៃការយោគយល់ទៅវិញទៅមក ប្រទេសចិននិងកូរ៉េខាងត្បូង បានដោះស្រាយជាដំណាក់កាលនូវបញ្ហាស្តីពីប្រព័ន្ធប្រឆាំងមីស៊ីល THAAD យ៉ាងសមរម្យ។

ក្នុងកិច្ចជំនួបរដ្ឋមន្រ្តីការបរទេសចិននិងកូរ៉េខាងត្បូងលើកនេះ ប្រទេសទាំងពីរបានផ្លាស់ប្តូរ មតិយោបល់យ៉ាងស៊ីជម្រៅម្តងទៀត ស្តីពីបញ្ហាប្រព័ន្ធប្រឆាំងមីស៊ីល THAAD ដោយបានអធិប្បាយពីគោលជំហររៀងៗខ្លួន បានបង្កើនការយោគយល់គ្នាទៅវិញទៅមក។ ប្រទេសទាំងពីរឯកភាពគ្នាលើក ការយកចិត្តទុកដាក់ចំពោះក្តីកង្វល់ដ៏សមរម្យរបស់គូភាគី បន្តដោះស្រាយនិងគ្រប់គ្រងបញ្ហានេះ ដោយយកចិត្តទុកដាក់ មិនឱ្យបញ្ហានេះក្លាយជាឧបសគ្គរារាំង ការអភិវឌ្ឍប្រកបដោយភាពបរិសុទ្ធ និងស្ថិរភាពនៃទំនាក់ទំនងប្រទេសទាំងពីរ នោះឡើយ៕