(ញូយ៉ក)៖ មន្រ្តីអាមេរិកបានិយាយថា បុរសម្នាក់ប្រដាប់ដោយអាវុធ ដែលបានព្យាមយាមសម្រុកចូលក្នុងអគាររបស់ប៉ូលិស FBI នៅទីក្រុង ឈីនឈីនណាទី (Cincinnati) នៃរដ្ឋអូហាយយ៉ូ (Ohio) សហរដ្ឋអាមេរិក ត្រូវបានបាញ់សម្លាប់ក្នុងការបាញ់តដៃជាមួយប៉ូលិស កាលពីយប់ថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ (ម៉ោងក្នុងតំបន់)។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១២ ខែសីហា ឆ្នាំ២០២២។
ប៉ូលិសនៅមិនទាន់បញ្ជាក់អត្តសញ្ញាណបុរសរូបនោះនៅឡើយទេ។ ប៉ុន្តែបើតាមសារព័ត៌មានអាមេរិកធំៗ ដូចជា ញូយ៉ក ថែមស៍ (New York Times) និង ទូរទស្សន៍ NBC បានដកស្រង់ប្រភពមិនបញ្ចេញឈ្មោះឲ្យដឹងថា បុរសដែលត្រូវប៉ូលិសបាញ់សម្លាប់នោះ មានឈ្មោះ រ៉ិចគី សីហ្វហ្វឺ (Ricky Shiffer) អាយុ ៤២ឆ្នាំ។ NBC ក៏បានរាយការណ៍ថា បុរសរូបនោះទំនងជាជនសង្ស័យដែលបានចូលរួម ការតវ៉ានៅឯវិមានកាពីតូល អំឡុងពេលដែលមានការវាយដំក្រុមអ្នកគាំទ្រ អតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០១៦។
គួរបញ្ជាក់ថា ក្រុមអ្នកគាំទ្ររបស់ លោក ត្រាំ មួយចំនួន មានការមិនសុខចិត្ត ជុំវិញបើកការស៉ើបអង្កេតរបស់ ក្រុមប៉ូលិស FBI លើអតីតប្រធានាធិបតីសហរដ្ឋអាមេរិករូបនេះ។ កាសែត Washington Post នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានរាយការណ៍ថាប៉ូលិស FBI បានព្យាយាមស្វែងរកឯកសារមួយចំនួន ដែលពាក់ព័ន្ធនឹងអាវុធនុយក្លេអ៊ែរ នៅពេលពួកគេចុះឆែកឆេរផ្ទះរបស់ លោក ដូណាល់ ត្រាំ ក្នុងរដ្ឋផ្ល័រីដា កាលពីដើម សប្ដាហ៍កន្លងទៅនេះ៕