(តៃប៉ិ)៖ ប្រធានាធិបតីតៃវ៉ាន់ លោកស្រី Tsai Ing-wen បាននិយាយថា ការគំរាមកំហែងនៃកម្លាំងរបស់ចិន គឺគ្មានការថយចុះឡើយ ទោះបីជាសមយុទ្ធយោធាដ៏ធំបំផុតមិនធ្លាប់មានរបស់ទីក្រុងប៉េកាំងនៅជុំវិញកោះនេះ ហាក់ដូចជាកំពុងធ្លាក់ចុះក៏ដោយ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១១ ខែសីហា ឆ្នាំ២០២២។
លោកស្រី Tsai បានប្រាប់មន្ត្រីទ័ពអាកាសថា«នៅពេលបច្ចុប្បន្ន ការគំរាមកំហែងនៃកម្លាំងយោធាចិនមិនបានថយចុះទេ»។
គួរបញ្ជាក់ថា ចិនដែលខឹងសម្បារចំពោះដំណើរទស្សនកិច្ចរបស់ប្រធានសភាអាមេរិកលោកស្រី Nancy Pelosi ទៅកាន់កោះតៃវ៉ាន់កាលពីសប្តាហ៍មុនបានបាញ់មីស៊ីលផ្លោង និងដាក់ពង្រាយយន្តហោះ និងនាវាចម្បាំងជាច្រើនគ្រឿងក្នុងប៉ុន្មានថ្ងៃចុងក្រោយនេះ ដើម្បីធ្វើសមយុទ្ធយោធាវាយប្រហារតាមសមុទ្រ និងផ្លូវអាកាស៕