(ឡង់ដ៍)៖ ប្រទេសដាណឺម៉ាក នឹងផ្តល់ជំនួយផ្នែកហិរញ្ញវត្ថុបន្ថែមទៀតដល់អ៊ុយក្រែន ខណៈដែលរដ្ឋមន្ត្រីការពារជាតិអឺរ៉ុបបានជួបប្រជុំគ្នានៅទីក្រុង Copenhagen ដើម្បីពិភាក្សាអំពីការគាំទ្ររយៈពេលវែង សម្រាប់ការពារប្រទេសប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១១ ខែសីហា ឆ្នាំ២០២២។
នាយករដ្ឋមន្ត្រីដាណឺម៉ាក លោក Mette Frederiksen បាននិយាយនៅក្នុងសន្និសីទមួយនៅទីក្រុង Copenhagen ដែលរៀបចំដោយអ៊ុយក្រែន ដាណឺម៉ាក និងចក្រភពអង់គ្លេសថា ប្រទេសដាណឺម៉ាកនឹងបង្កើនជំនួយហិរញ្ញវត្ថុរបស់ខ្លួនដល់អ៊ុយក្រែនចំនួន១១០លានអឺរ៉ូ (១១៤លានដុល្លារអាមេរិក)។
វិធានការថ្មីនេះនឹងធ្វើឲ្យជំនួយសរុបរបស់ដាណឺម៉ាក ដល់អ៊ុយក្រែនចាប់តាំងពីការចាប់ផ្តើមនៃសង្រ្គាម រហូតមកទល់ពេលនេះកើនដល់ជាង ៤១៧លានដុល្លារ៕