(ប៉េកាំង)៖ ភូមិ Yongfeng ស្ថិតនៅក្រុង Meishan ខេត្តស៊ីឈូនប្រទេសចិន និងក្បែរទន្លេ Minjiang។ លោកស្រី Liu Chao លេខាធិការបក្សនៃភូមិ Yongfeng បានជួសជុលបង្គន់ សាងសង់អាងស្ដុកលាមក និងប្រព័ន្ធលូទឹកស្អុយ ដើម្បីកែលម្អសោភ័ណ្ឌភាពភូមិ។

ខែមិថុនា ឆ្នាំ២០២២ លោក Xi Jinping ប្រធានរដ្ឋចិន បានចុះត្រួតពិនិត្យការងារនៅភូមិ Yongfeng។ លោកបានផ្តែផ្តាំ អ្នកទទួលខុសត្រូវក្នុងតំបន់ថា «កិច្ចការរបស់ប្រជាជន ត្រូវធ្វើឱ្យបានល្អដោយពិតប្រាកដ។ «ពីប្រាក់ចំណូលរបស់អ្នកភូមិ ទិន្នផលស្រូវ ដល់ផ្លែឈូកនៅក្នុងស្រះផ្កាឈូក និងបន្លែក្នុងចម្ការ លោក Xi Jinping បានដើរបណ្តើរនិងសួរបណ្តើរ ផ្លាស់ប្តូរយោបល់ជាមួយយើងតាមផ្លូវ។

រំលឹកឡើងវិញនូវទិដ្ឋភាពជួបជាមួយលោក Xi Jinping លោកស្រី Liu Chaoបានថ្លែងថា «លោក Xi Jinping ដូចជាព្រឹទ្ធាចារ្យដ៏មេត្តាធម៌មួយរូប យកចិត្តទុកដាក់ចំពោះរឿងតូចធំក្នុងភូមិ ពេលជួបកុមារ តែងតែផ្តែផ្តាំត្រូវធំឡើងឱ្យល្អ។ លោកក៏យកចិត្តទុកដាក់កម្មាភិបាលក្នុងមូលដ្ឋានភូមិ សួរស្ថានភាពលម្អិតអំពីការងារ អប់រំនិងការងារប្រចាំភូមិជាដើម ហើយលើកទឹកចិត្តកម្មាភិបាលប្រចាំភូមិ ត្រូវតែធ្វើការងារឱ្យបានល្អ រួមចំណែកដល់ការអភិវឌ្ឍជនបទ»។

ការផ្តែផ្តាំរបស់លោក Xi Jinping បានក្លាយទៅជាកម្លាំងចលករ ក្នុងការងាររបស់លោកស្រី Liu Chao។ លោកស្រីបានថ្លែងថា «នៅក្នុងការងារជំហានបន្ទាប់ ខ្ញុំនឹងសាមគ្គីគ្នា ដឹកនាំអ្នកភូមិបន្តជំរុញការអភិវឌ្ឍជនបទ»៕
វិទ្យុមិត្តភាពកម្ពុជាចិន