(កៀវ)៖ ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង នៅថ្ងៃព្រហស្បតិ៍នេះថា បានប្រកាសថា កូរ៉េខាងត្បូងនឹងប្រើប្រព័ន្ធការពារមីស៊ីល THAAD របស់សហរដ្ឋអាមេរិក ដែលបានបំពាក់ក្នុងប្រទេសធ្វើជាមធ្យោបាយការពារខ្លួន បន្ទាប់ពីទីក្រុងប៉េកាំងបានទាមទារមិនឲ្យទីក្រុងសេអ៊ូល ដាក់ពង្រាយប្រព័ន្ធមីស៊ីលនេះបន្ថែម និងដាក់កំហិត ការប្រើប្រាស់ប្រព័ន្ធមីស៊ីលនេះដែលមានស្រាប់។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១១ ខែសីហា ឆ្នាំ២០២២
អស់រយៈពេលជាច្រើនឆ្នាំមកហើយ ប្រព័ន្ធមីស៉ីល THAAD បានក្លាយជាប្រភពនៃភាពតានតឹងទំនាក់ទំនងរវាងកូរ៉េខាងត្បូង និងចិន ខណៈទីក្រុងប៉េកាំងអះអាងថា រ៉ាដានៃប្រព័ន្ធមីស៊ីលអាមេរិកដ៏មានឥទ្ធិពលនេះ អាចលួចយកព័ត៌មានពីសកម្មភាពយោធាចិន។
បញ្ហាជុំវិញការដាក់ពង្រាយប្រព័ន្ធមីស៊ីល THAAD ក៏បាននាំទៅដល់ដាក់ទណ្ឌកម្មពីសំណាក់ចិនលើការនាំចូលពាណិជ្ជកម្មលើកូរ៉េខាងត្បូងផងដែរ បន្ទាប់ពី ទីក្រុងសេអ៊ូល បានប្រកាសដាក់ពង្រាយប្រព័ន្ធការពារមីស៉ីលនេះនៅក្នុងឆ្នាំ២០១៦ ដែលធ្វើឱ្យទំនាក់ទំនងនៃប្រទេសទាំងពីរកាន់តែធ្លាក់ចុះ៕