(ប៉េកាំង)៖ ថ្ងៃទី១០ ខែសីហា ការិយាល័យកិច្ចការតៃវ៉ាន់នៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិន និងការិយាល័យព័ត៌មាននៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិន បានចេញផ្សាយសៀវភៅសស្តីពី «បញ្ហាតៃវ៉ាន់និងបុព្វហេតុបង្រួបបង្រួមប្រទេសចិន នៅយុគសម័យថ្មី» ដោយបញ្ជាក់បន្ថែមអំពីការពិត និងស្ថានការណ៍បច្ចុប្បន្នដែលថាតៃវ៉ាន់ជាផ្នែកមួយនៃប្រទេសចិន បង្ហាញពីឆន្ទៈយ៉ាងម៉ឺងម៉ាត់និងការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងរបស់បក្សកុម្មុយនីស្តចិននិងប្រជាជនចិន ការស្វែងរកការបង្រួបបង្រួមជាតិ បានអធិប្បាយពីគោលជំហរ និងគោលនយោបាយ ក្នុងការសម្រេចការបង្រួបបង្រួមជាតិ នៅយុគសម័យថ្មីរបស់បក្សកុម្មុយនីស្តចិន និងរដ្ឋាភិបាលចិន។

សៀវភៅសបានគូសបញ្ជាក់ថា សេចក្តីសម្រេចចិត្តលេខ២៧៥៨ នៃមហាសន្និបាតអង្គការសហប្រជាជាតិ គឺជាឯកសារនយោបាយដែលបង្ហាញពី គោលនយោបាយប្រទេសចិនតែមួយ ការអនុវត្តរបស់អន្តរជាតិ បានបញ្ជាក់យ៉ាងពេញលេញ នូវសុពលភាពខាងច្បាប់នៃគោលនយោបាយនេះ ហើយមិនអាចមូលបង្កាច់បានទេ។

គោលនយោបាយប្រទេសចិនតែមួយ គឺជាគំនិតឯកភាពទូទៅរបស់សហគមន៍អន្តរជាតិ ក៏ដូចជាអត្ថន័យដ៏ត្រឹមត្រូវ នៃការគោរពតាមក្រមមូលដ្ឋាន នៃទំនាក់ទំនងអន្តរជាតិ។ សៀវភៅសបានបង្ហាញថា «ការបង្រួបបង្រួមជាតិដោយសន្តិវិធី ប្រទេសមួយប្រព័ន្ធគ្រប់គ្រងពីរ» គឺជាគោលការណ៍ណែនាំមូលដ្ឋាន សម្រាប់ដោះស្រាយបញ្ហាតៃវ៉ាន់របស់ចិន ក៏ដូចជាមធ្យោបាយដ៏ល្អបំផុត សម្រាប់សម្រេចការបង្រួបបង្រួមជាតិ ប្រទេសចិនរីករាយបង្កើតឱកាសយ៉ាងទូលំទូលាយ ដើម្បីការបង្រួបបង្រួមជាតិដោយសន្តិវិធី ប៉ុន្តែដាច់ខាតមិនអនុញ្ញតឱ្យ កម្លាំងអបគមន៍ដែលចង់ឱ្យតៃវ៉ាន់ឯករាជ្យណាមួយ ធ្វើតាមទំនើងចិត្តនោះឡើយ។

ការសម្រេចការបង្រួបបង្រួមជាតិដោយសន្តិវិធី នៃត្រើយទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់ មិនត្រឹមតែជាសុភមង្គលរបស់ប្រជាជាតិ និងប្រជាជនចិនប៉ុណ្ណោះទេ ថែមទាំងជាសុភមង្គលរបស់សហគមន៍អន្តរជាតិ និងប្រជាជនលើពិភពលោកទៀតផង៕

អត្ថបទដោយវិទ្យុមិត្តភាពកម្ពុជាចិន