មន្ទីបញ្ចកោណអាមេរិក៖ ជនជាតិរុស្ស៉ីរហូតដល់ ៨០,០០០នាក់បានស្លាប់និងរបួសក្នុងសង្គ្រាមនៅអ៊ុយក្រែន (Video inside)
09-08-2022 21:06
(វ៉ាស៊ីនតោន)៖ មន្ត្រីជាន់ខ្ពស់មន្ទីរបញ្ចកោណបានប៉ាន់ប្រមាណកាលពីថ្ងៃចន្ទថា ជនជាតិរុស្សីរហូតដល់ ៨០,០០០នាក់ត្រូវបានសម្លាប់ ឬរងរបួសនៅក្នុងប្រទេសអ៊ុយក្រែន ចាប់តាំងពីសង្គ្រាមបានចាប់ផ្តើមនៅចុងខែកុម្ភៈ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន AP នៅថ្ងៃអង្គារ ទី០៩ ខែសីហា ឆ្នាំ២០២២។
អនុរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Colin Kahl បាននិយាយថា «ជនជាតិរុស្សី ប្រហែលជាបានបាត់បង់ជីវិតចំនួន ៧០,០០០ ឬ ៨០,០០០នាក់ក្នុងរយៈពេលតិចជាងប្រាំមួយខែកន្លងមកនេះ»។ លោកក៏បាននិយាយផងដែរថា កងកម្លាំងរុស្ស៊ីក៏បានបាត់បង់រថពាសដែក «បី ឬបួនពាន់» ផងដែរ៕