(ប៉េកាំង)៖ ជាចំណាត់ការមួយក្នុងចំណោមវិធានការរបស់ប្រទេសចិន ដើម្បីតបតនឹងការបំពេញទស្សនកិច្ចរបស់លោកស្រី Pelosi នៅតំបន់ចិនតៃវ៉ាន់ ប្រទេសចិនបានលុបចោល មធ្យោបាយទំនាក់ទំនងមួយចំនួន រវាងចិននិងសហរដ្ឋអាមេរិក។ លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិន បានថ្លែងកាលពីថ្ងៃទី៨ ខែសីហាថា ការសន្ទនានិងការប្រាស្រ័យទាក់ទងគ្នា ត្រូវតែមានភាពស្មោះត្រង់។

ភាគីចិននឹងបន្តលើកការប្រឆាំងតវ៉ាយ៉ាងម៉ឺងម៉ាត់ ចំពោះភាគីអាមេរិកអំពីការបំពេញទស្សនកិច្ចរបស់ លោកស្រី Pelosi នៅតំបន់ចិនតៃវ៉ាន់។ លោក Wang Wenbin បានសង្កត់ធ្ងន់ថា ប្រទេសចិនសូមដាស់តឿនឱ្យសហរដ្ឋអាមេរិក ពិចារណាឱ្យបានហ្មត់ចត់លើកំហុសរបស់ខ្លួន និងកែតម្រូវកំហុសរបស់ខ្លួនភ្លាម ឈប់បណ្តែតបណ្តោយនិងគាំទ្រ កម្លាំងអបគមន៍ដែលចង់ឱ្យតៃវ៉ាន់ឯករាជ្យ ឈប់លេង «សន្លឹកបៀតៃវ៉ាន់» និង «ប្រើតៃវ៉ាន់ដើម្បីទប់ស្កាត់ប្រទេសចិន» ទៀត។ ត្រូវគោរពតាមគោលការណ៍ចិនតែមួយ តាមការអនុវត្តជាក់ស្តែង និងការកំណត់នៃសេចក្តីប្រកាសរួមទាំងបី រវាងចិននិងអាមេរិក៕

វិទ្យុមិត្តភាពកម្ពុជាចិន