(ប៉េកាំង)៖ នាពេលថ្មីៗកន្លងទៅនេះ លោកស្រី Pelosi ប្រធានសភាតំណាងរាស្រ្ត នៃសហរដ្ឋអាមេរិក បានទៅធ្វើទស្សនកិច្ចនៅតំបន់ចិនតៃវ៉ាន់ ដោយជ្រោងទង់ «ប្រជាធិបតេយ្យ» ហើយបានអះអាងថា នឹង «ផ្តល់ការគាំទ្រដល់ប្រជាធិបតេយ្យ»។ ប៉ុន្តែ ប្រជាជននៅតំបន់តៃវ៉ាន់ បានមើលឃើញយ៉ាងច្បាស់ពីធាតុពិត។ អ្នកតវ៉ាក្នុងកោះតៃវ៉ាន់បានលើកឡើងថា គោលបំណងនៃដំណើរទស្សនកិច្ចនៅតៃវ៉ាន់របស់លោកស្រី Pelosi គឺដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន ផលប្រយោជន៍គណបក្សនិងផលប្រយោជន៍របស់អាមេរិក។ មានអ្នកតវ៉ាបានលើកឡើងទៀតថា «ប្រជាជនតៃវ៉ាន់ស្រឡាញ់សន្តិភាព បដិសេធមិនធ្វើជាចំណីកាណុង បដិសេធមិនធ្វើជាអ្នកទោសរបស់ជនជាតិនោះទេ»

ទាក់ទិននឹងបញ្ហានេះ ជនជាតិអាមេរិក ក៏ដឹងច្បាស់ណាស់ផងដែរ។ នៅថ្ងៃទី៥ ខែសីហា តាមម៉ោងក្នុងតំបន់ ក្នុងសន្និសីទសារព័ត៌មាននៃសេតវិមាន អ្នកសារព័ត៌មានបានចោទសួរថា «តើលោកស្រី Pelosi ត្រូវទទួលខុសត្រូវចំពោះ ការបំផ្លាញទំនាក់ទំនងរវាងចិន និងអាមេរិកឬទេ» ហើយក៏មានអ្នកសារព័ត៌មានផ្សេងទៀតលើកឡើងថា ដំណើរទស្សនកិច្ចនៅតៃវ៉ាន់របស់លោកស្រី Pelosi «បណ្តាលឱ្យស្ថានការណ៍ច្រកសមុទ្រតៃវ៉ាន់ឡើងកម្ដៅ»

ដូច្នេះ ដំណើរទស្សនកិច្ចនៅតៃវ៉ាន់របស់លោកស្រី Pelosi មិនមែនមានគោលបំណងការពារ «ប្រជាធិបតេយ្យ» ជាដាច់ខាត តែគឺដើម្បីញុះញង់ឱ្យមានភាពបំបែកបំបាក់ និងរំលោភលើប្រជាធិបតេយ្យដ៏ពិតមែន។ អំពីបញ្ហាតៃវ៉ាន់ គោលជំហររបស់ប្រជាជនចំនួនជាង ១ពាន់៤រយលាននាក់គឺជាប់លាប់ ពោលគឺគាំពារយ៉ាងមុតមាំ នូវអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់ប្រទេសជាតិ មិនអាចអត់ទ្រាំនូវរាល់កម្លាំងអបគមន៍ នៅកោះតៃវ៉ាន់ជាដាច់ខាត ទោះតាមទម្រង់ណាក៏ដោយ។ បើសិនជាលោកស្រី Pelosi ពិតជាចង់គាំពារប្រជាធិបតេយ្យ នោះក៏ត្រូវគោរពក្តីបំណងរួមរបស់ ប្រជាជនចិនដែលមានចំនួន១ភាគ៥ នៃប្រជាជននៅលើពិភពលោក។ បើសិនជាលោកស្រីក្បត់នឹងក្តីបំណងរួម នោះលោកស្រីក៏បានឈរនៅប៉ែកម្ខាង ដែលប្រឈមមុខនឹងប្រជាធិបតេយ្យនោះដែរ។

ខណៈពេលអ្នកនយោបាយអាមេរិក ដូចជាលោកស្រី Pelosiជាដើមបាននិងកំពុងលក់ដូរ «ប្រជាធិតេយ្យ» ឱ្យប្រទេសផ្សេងទៀត តើលោកស្រីធ្លាប់ងាកទៅមើល ស្ថានភាពបច្ចុប្បន្នក្នុងស្រុកអាមេរិកទេឬ? សំណុំរឿងបាញ់ប្រហារកើតឡើងជាបន្តបន្ទាប់ ការរីករាលដាលនៃជំងឺកូវីដ១៩ មិនចេះចប់មិនចេះហើយ ការរើសអើងពូជសាសន៍ដែលមានសភាព កាន់តែធ្ងន់ធ្ងរពីមួយថ្ងៃទៅមួយថ្ងៃ។ល។ ប្រការទាំងនេះសុទ្ធតែបានបង្ហាញឱ្យឃើញ នូវការលាក់ពុតនិងភាពព្រងើយកន្តើយរបស់ «ប្រជាធិបតេយ្យបែបអាមេរិក» ក៏ដូចជាបានបង្ហាញពីការបាក់រលំនៃរូបភាពរបស់ «ប្រជាធិបតេយ្យបែបអាមេរិក» ផងដែរ។

នាពេលថ្មីៗកន្លងទៅនេះ ការតបតវិញដ៏ត្រឹមត្រូវរបស់ចិនទទួលបាន ការគាំទ្រយ៉ាងទូលំទូលាយពីសំណាក់សហគមន៍អន្តរជាតិ។ វិធានការតបតវិញទាំងនេះ មិនត្រឹមតែជាការព្រមានយ៉ាងម៉ឺងមាត់ចំពោះ អ្នកបង្ករឿងនិងការគាំពារយ៉ាងមុតមាំ នូវអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ប្រទេសជាតិប៉ុណ្ណោះទេ ថែមទាំងក៏ជាការវាយប្រហារទៅវិញយ៉ាងខ្លាំងក្លា ដើម្បីប្រទេសនិងតំបន់ ដែលបានរងផលប៉ះពាល់ពី «ប្រជាធិបតេយ្យបែបអាមេរិក» ទៀតផង។ នៅលើឆាកអន្តរជាតិ មានប្រទេសនិងអង្គការអន្តរជាតិ ចំនួនជាង១៧០បានចេញមុខរិះគន់ដំណើរទស្សនកិច្ចនៅតៃវ៉ាន់របស់លោកស្រី Pelosi ដោយបានបង្ហាញថា គាំទ្រគោលការណ៍ប្រទេសចិនមួយ និងគាំទ្រប្រទេសចិនការពារអធិបតេយ្យភាពនិងបូរណភាពទឹកដី។

នេះជាការតស៊ូយ៉ាងខ្លាំងក្លារវាងអនុត្តរភាពនិងការប្រឆាំងអនុត្តរភាព កិច្ចជ្រៀតជ្រែកនិងការប្រឆាំងកិច្ចជ្រៀតជ្រែក អបគមន៍និងការប្រឆាំងអបគមន៍។ ថ្នាំពុល «ប្រជាធិបតេយ្យ» របស់លោកស្រី Pelosi លក់មិនចេញពីមួយថ្ងៃទៅមួយថ្ងៃទៅហើយ៕

វិទ្យុមិត្តភាពកម្ពុជាចិន